គិតត្រឹមរយៈពេល ១០ ខែ ក្នុងឆ្នាំ ២០១៩ នេះ វិស័យ Kpop ពិតជាមានភាពចម្រូងចម្រាស់ខ្លាំង និងមានរឿងអាស្រូវកើតឡើងជាបន្ដបន្ទាប់។ ចំពោះអ្នកគាំទ្រជាច្រើនបានចាត់ទុកថាឆ្នាំ ២០១៩ នេះ ពិតជាឆ្នាំមួយដ៏អាក្រក់សំរាប់ Kpop ក៏ព្រោះតែបញ្ហាបន្ដកើតមានឡើងឥតឈប់ឈរក្នុងវិស័យមួយនេះ ខណៈដែលមានតារាចម្រៀងបុរសជាច្រើនបានសម្រេចចាកចេញពីក្រុមរបស់ខ្លួនដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន និងការបំពានផ្លូវភេទជាដើម។ ការចាកចេញរបស់តារាចម្រៀងបុរសមួយចំនួន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនយំស្ដាយដោយហេតុថាកំហុសដែលពួកគេបានសាងវាជារឿងយូរណាស់មកហើយ បច្ចុប្បន្ដពួកគេក៏បានកែប្រែជាមនុស្សថ្មី និងល្អសំរាប់អ្នកគាំទ្ររបស់ពួកគេ ប៉ុន្ដែជាលទ្ធផលពួកគេនៅតែត្រូវចាកចេញដដែល៕
តោះទៅមើលបន្ដិចមើលថាពួកគេជាអ្នកណា៖
1 Super Junior – Kangin
2 Big Bang – Seungri
3 iKON – B.I
4 JYJ – Park Yoochun
5 Sechskies – Kang Sung Hoon
6 F.T. Island – Choi Jonghun
7 Highlight – Junhyung
8 CNBLUE – Jonghyun
9 MONSTA X – Wonho
ប្រភព៖ Allkpop
អត្ថបទដោយ៖ ស្រីពេជ្រ