អនាគតកូនក្រមុំ Yaya ធ្វើ surprise ខួបកំណើតអោយ Nadech បរិយាកាសរ៉ូមែនទិកនិងផ្អែមល្ហែមជាងនំខេកទៅទៀតជាពិសេសឃើញរូបនេះហើយអាចដឹង……..! មានរូបភាព
ជាសកម្មភាពខួបកំណើតមួយដ៏គួអោយរំជួលចិត្តនិងរំភើបចិត្តបំផុតសម្រាប់តារាសម្ដែងប្រុសរូបសង្ហា Nadech Kugimiya កាលពីយប់មិញ (17 ធ្នូ 2023) បរិយាកាសកក់ក្ដៅបំផុត ដោយក្រៅពីក្រុមគ្រួសារគួអោយស្រលាញ់ ម៉ាក់កែវ មីងៗ ប្អូនប្រុសប្អូនស្រីរបស់សាម៉ីខ្លួនហើយ ក៏នៅមាន បង A Supachai, James Ma ដែលបណ្ដើរ Pie Rinrada មកចូលរួមជូនពរខួបកំណើតលើកនេះផងដែរ
ហើយអ្វីដែលសំខាន់គឺមានម្ចាស់ចិត្តស្រីស្អាតយ៉ាង Yaya Urassaya ដែលបានកាន់នំខេកមកជូនខាងប្រុស សូមជំរាបប្រាប់ថាខួបកំណើតឆ្នាំអ្នកទាំងពីផ្អែមល្ហែមចំពោះគ្នាជាងនំខេកនៅនិងដៃទៅទៀត ព្រោះមើលដឹងតាមរយៈក្រសែភ្នែករបស់អ្នកទាំងពីរដែលសំលឹងមើលគ្នាទៅវិញទៅមក ស្ទើរតែអាចនិយាយបានថាកម្មវិធីនេះមានតែយើងពីរនាក់
ឃើញបែបនេះហើយរូបភាពថ្ងៃរៀបការរបស់អ្នកទាំងពីរក៏ផុសចេញមកក្នុងខួរក្បាលហ្វេនៗគ្រប់គ្នាដែរ ព្រោះគ្រាន់តែខួបកំណើតសោះស្វីតយ៉ាងនេះទៅហើយចុះទំរាំថ្ងៃពិសេសទៀតមិនដឹងថាខះកយ៉ាងណាទៅ
អត្ថបទដោយ : នីត្តា