តួឯកស្រី Aum Patcharapa ធ្វើទឹកមុខយ៉ាងណាដែរពេលជួបសង្សារចាស់ ថ្ងៃមង្គលការមិត្តបែបនេះ?

សុទ្ធតែមិត្តចាស់ដូចគ្នា ស្គាល់គ្នាជិតស្និទ្ធទាំងសងខាង! នៅថ្ងៃមង្គលការមិត្ដកន្លងទៅនេះ តួឯកស្រី Aum Patcharapa ត្រូវបានមកជួបមុខសង្សារចាស់សារជាថ្មី ចាប់តាំងពីសម្រេចចិត្តចែកផ្លូវគ្នាមក ជួបគ្នាម្ដងទៀតលើកនេះក្នុងទំនាក់ទំនងខុសមុន អ្នកទាំងពីរមានទឹកមុខបែបណាដែរ? រឿងនេះមិនមែនតែអ្នកគាំទ្រចង់ដឹងចង់លឺនោះទេ តែសូម្បីអ្នកមកចូលរួមកម្មវិធីក៏លួចសង្កេតមើលអ្នកទាំងពីរនិងមានរូបភាពខ្លះៗមកបង្ហាញផងដែរ។

ដោយបុរសដែលក្លាយជាសង្សាចាស់ចុងក្រោយនេះរបស់តួឯកស្រី Aum Patcharapa ក៏គឺអ្នកជំនួញល្បីឈ្មោះលោក Pok Pratarnwong ទាំងគូទាក់ទងស្រលាញ់គ្នាបាន៥ឆ្នាំហើយក៏ប្រកាសដាច់គ្នាកាលពីដើមឆ្នាំកន្លងទៅនេះ។ ជិតមួយឆ្នាំហើយនៃការចែកផ្លូវគ្នារបស់ Aum និង​ Pok បែកគ្នាហើយមិនបាច់ជួបគ្នាទៀតក៏បាន តែលើកនេះត្រូវតែមកឃើញគ្នាហើយ ព្រោះជាមិត្តភក្ដិដូចគ្នាទាំងគូ។ ថ្ងៃមង្គលការមិត្ត Aum គឺជាមិត្តច្រើនឆ្នាំរបស់កូនក្រមុំ ចំណែកលោក Pok ជាអ្នកដង្ហែរក្បួនកូនកម្លោះ។ ជួបគ្នាលើកនេះតួឯកស្រី Aum Patcharapa រីករាយញញឹមស្រស់ តែលែងមួយអស់ដៃយកអាំងប៉ាវបានច្រើនៗ និងឲអ្នកកំដរកូនកម្លោះរួមទាំងលោក Pok រាំឡើងមួយហត់ មុននឹងព្រមបើកផ្លូវឲទៅជួបកូនក្រមុំបាន។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ