រឹងតែមាត់! Chompoo និយាយហើយនិយាយទៀតថានិងមិនយំតែបើកប្រអប់កាដូមិនដល់ 2 វិនាទីផងយំស្រែកពេញផ្ទះ! មានរូបភាព

និយាយចេញពីមាត់ខ្លួនឯងតែម្ដងថានិងមិនយំនោះទេ សម្រាប់តារាស្រីកំពូលហ្វេសិនប្រចាំប្រទេសយ៉ាង Chompoo Araya ដែលទទួលបានកាដូក្នុងថ្ងៃបុណ្យណូអែលពីមិត្តសម្លាញ់ Ploy Chawaphon ដែលតាំងចិត្តតាំងថ្លើមរៀបចំតុបតែងអោយ

ដោយខាង Ploy បានបង្ហោះវីដេអូខណ​ៈពេលដែល Chompoo កំពុងបើកប្រអប់កាដូថែមទាំងនិយាយថា “អាល់ប៊ុមរូបថតទៀតហើយ យើងគ្មានថ្ងៃយំនោះទេលើកនេះ”

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែក្រោយមកសាម៉ីខ្លួនបកកាដូមិនបាន 2 វិនាទីផង ស្រាប់តែទឹកភ្នែកហូរមកហើយ ថែមទាំងនិយាយថា​ “ខ្ញុំមានជំងឺបាយប៉ូឡា” ខាង Ploy វិញក៏បង្អាប់ឡើងភ្លាមៗថា “បើទន់ជ្រាយក៏សុំចុះចាញ់មកណាចា”

នៅក្នុងកម្រងរូបភាពទាំងអស់នោះគឺបង្ហាញពីរឿងរ៉ាវរបស់​ Chompoo ជាមួយកូនៗតាំងតែថ្ងៃសម្រាលរហូតមកដល់បច្ចុប្បន្ននេះ ទើបធ្វើអោយអ្នកកម៉ាក់កូនបីយំយែកដូចកូនក្មេងបែបនេះ

អត្ថបទដោយ : នីត្តា