ចឹងតើបាន Tono ចេះតែក្ដៅស្លឹកត្រចៀក! Nicha បង្ហោះរូបភាពខណៈពេលកំពុងពាក់ស្បែកជើងរាងស្អាតហួសថ្លែងសំខាន់ស៊ិចស៊ីដល់ថ្នាក់ដាក់រូបសខ្មៅដើម្បីបាំង….! មានរូបភាព
បើប្រាប់ថាស្អាតទាំងយប់ស្អាតទាំងថ្ងៃក៏ថាបានដែរ សម្រាប់តារាសម្ដែងស្រីស្អាតញញឹមស្រស់យ៉ាង Nicha Natthanicha ម្ចាស់ចិត្តរបស់កំលោះសង្ហា Tono Pakin រយៈពេលក្រោយៗមកនេះនៅក្នុង IG របស់នាងតែងតែធ្វើអោយហ្វេនៗភ្ញាក់ផ្អើលជាញឹកញាប់
ដូចជាក់ស្ដែង IG របស់ Nicha បានផុសរូបភាពសរខ្មៅជាច្រើនសន្លឹក អាចនិយាយបានថារូបនីមួយៗរបស់នាងពិតជាស៊ិចស៊ីរោលរាល ថ្វីត្បិតតែមិនបាច់ឃើញមុខតែរាងឆកយកបេះដូងហ្វេនៗបានយ៉ាងងាយស្រួល ហើយក៏អង្រួនបេះដូងកំលោះៗមិនស្ទើរដែរ មួយសន្លឹកណាក៏ឃើញថារាងស្អាតស៊ិចស៊ីរោលរាលស្ទើរតែឆេះ IG ទៅហើយ គ្រាន់តែឈពាក់ស្បែកជើងសោះក៏ជះសម្រស់យ៉ាងនេះទៅហើយ
មិនដឹងថារូបនេះសង្សាឃើញហើយថាយ៉ាងម៉េចវិញ ឬមួយដំបងនៅនិងដៃកំពុងរងចាំហើយទេដឹង
អត្ថបទដោយ : នីត្តា