នៅនេះទេគូស្នេហ៍រូបពិតរបស់តារាស្រីដៃគូ Pope ក្នុងរឿងព្រហ្មលិខិត គូនេះស្វីតបានតែក្នុងរឿងទេ…

តារាសម្ដែងងស្រីដៃគូក្នុងរឿងរបស់តួឯកប្រុសលោក Pope Thanavat តួអង្គរាមក្នុងរឿងព្រហ្មលិខិតឬបុព្វេរសន្និវាសភាគ២ គូនេះស្វីតបានតែក្នុងរឿងទេ ព្រោះនៅជីវិតពិតក្រៅឈុតឆាកការសម្ដែង រូបនាងមានចំណងស្នេហាយ៉ាងផ្អែមល្ហែមរួចមកហើយនិងបានខំថែរក្សាមកបានរយះពេល៧ឆ្នាំហើយ ទាំងគូនៅតែថ្ងៃរកវេលាល្អបានទេនិងចូលរោងហើយ។

ដោយតារាសម្ដែងស្រីក្មេងស្រស់ស្អាតតួអង្គរាមក្នុងរឿងព្រហ្មលិខិតរូបនេះមានឈ្មោះពិតគឺជាតារាស្រីនាង Yiiwah Preeyakarn។ កុំឃើញនៅក្មេងស្អាតៗក្នុងរឿងបែបនេះគិតថារូបនាងអាយុរតិចនោះ ការពិតទៅ Yiiwah មានអាយុរដល់ទៅ៣១ឆ្នាំហើយ។ ហើយរូបនាងក៏មិនមែននៅលីវនោះទេ Yiiwah បានមានចំណងស្នេហាជាមួយគូស្នេហ៍ជាបុរសអ្នកក្រៅរង្វង់សិល្បៈម្នាក់ មើលចិត្តគ្នាមកបានរយះពេល៧ឆ្នាំហើយ។ ចំណងស្នេហាពេលនេះមានភាពផ្អែមល្ហែមល្អនិងយល់ចិត្តគ្នា ហើយរូបនាងក៏រីករាយក្នុងកាងារសម្ដែង អាចរួមដៃគូជាមួយមិត្តៗអ្នកសិល្បៈបានគ្រប់គ្នាមិនមានបញ្ហានោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ