ពិរោះហើយមានអត្ថន័យ លោក Nonkul ច្រៀងបទនេះចេញបេះដូងឲតួឯកស្រី Aff ជាពិសេស(មានវីដេអូ)

អីយ៉ាគូនេះមកក្រោយគេទេតែស្វីតដាច់គេតែម្ដង! តារាប្រុសលោក Nonkul ធ្វើឲតួឯកស្រី Aff Taksaorn ក្លាយជានារីដ៏ពិសេសម្នាក់ក្នុងកម្មវិធី​ ដោយរូបលោកបានបង្ហើរសំនៀងច្រៀងបទចម្រៀងចេញពីចិត្តយ៉ាងពិរោះ និងមានអត្ថន័យខ្លាំងទៅកាន់ Aff ខណះកំពុងជួបជុំញុាំអាហារនិងបើកកាដូរជាមួយក្រុមមិត្តភក្ដិក្នុងកម្មវិធីជប់លៀងជួបជុំឆ្លងឆ្នាំ។

លោក Nonkul Chanon បានធ្វើឲទាំងតួឯកស្រី Aff Taksaorn និងក្រុមមិត្តភក្ដិក្នុងកម្មវិធីមានការភ្ញាក់ផ្អើលដែរ ក្រោយពីឃើញរូបលោកមកនៅក្បែរ Aff កាន់មេក្រូច្រៀងបទចម្រៀងយ៉ាងអន្លង់អន្លោចមានអត្ថន័យទៅកាន់មនុស្សជាទីស្រលាញ់។ដោយ  Nonkul បានជ្រើសរើសយកបទចម្រៀងគូជីវិត คู่ชีวิต របស់អ្នកចម្រៀង COCKTAIL មកច្រៀង និងមានទឹកដមសម្លេងពិរោះមិនចាញ់ម្ចាស់ដើមនោះទេ។ បទនេះផងដែរបានបង្ហាញពីក្ដីស្រលាញ់របស់បុរសម្នាក់ទៅកាន់នារីម្នាក់ដែលទុកនាងជានារីសំនាន់គឺស្មើរនឹងគូជីវិត Nonkul បានច្រៀងចំឃ្លាមួយមានអន្ថន័យថា នាងជាមនុស្សម្នាក់ដូចដែលបានធ្លាប់ស្រម៉ៃ ជាមនុស្សម្នាក់ហើយតែម្នាក់គត់ដែលបេះដូងត្រូវការ ហើយខ្ញុំនឹងស្រលាញ់នាងមិនថាពេលណាទីកន្លែងណាក៏ដោយ។អូយគូនេះស្វីតណាស់ Aff វិញមុខឡើងក្រហមអៀនហើយ ថែមត្រូវបានមិត្តភក្ដិនាំគ្នាកាន់ទូរស័ព្ទថតវីដេអូទុកជាភស្ដុតាងចែកអ្នកគាំទ្រឲមើលទៀត ពេលនេះច្បាស់ហើយថាគូនេះត្រូវជាអ្វីនឹងគ្នា។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ