ចាំមើលណា ចាំមើល Aum រកឲបានក្មេងបានសង្ហារជាងនេះទៀត! តួឯកស្រី Aum Patcharapa បោះសំដីមកហើយ ក្រោយឃើញទំនាក់ទំនងរបស់តួឯកស្រី Aff Taksaorn ជាមួយតារាប្រុសលោក Nonkul Chanon មានភាពផ្អែមល្ហែម ស្វីតៗពេញមួយកម្មវិធី ថែមស្អាតសង្ហារសាកសមគ្នាមិនខ្វល់នឹងរឿងអាយុរតិចច្រើននោះឡើយ។
ដោយថ្មីៗនេះទាំងតួឯកស្រី Aff ទាំងតួឯកស្រី Aum តួឯកស្រី Nune តួឯកស្រី Sririta និងមិត្ដសម្លាញ់ជាច្រើនរូបទៀតបានមកជួបជុំគ្នាញុាំអាហារនិងចាប់រង្វាន់ ក្នុងឱកាសកម្មវិធីមុនឆ្លងឆ្នាំនិងគ្រឹស្ដម៉ាសរួមគ្នា។ មិត្តភក្ដិជុំគ្នាមានតែភាពរីករាយក្រុមនេះគេជុំគ្នារាល់ឆ្នាំ ឆ្នាំនេះ តួឯកស្រី Aff Taksaorn ត្រូវបានមិត្តៗនាំគ្នាចំអន់លេងឡើងមុខក្រហមហើយ ព្រោះបានបណ្ដើរបុរសយល់ចិត្ត Nonkul មករួមកម្មវិធីផងដែរ។ ថែម Nonkul ក៏បានច្រៀងចម្រៀងពិរោះៗឲ Aff ស្ដាប់ មើលទៅផ្អែមល្ហែម រហូតធ្វើឲអ្នកsingleអត់គូដូចជាតួឯកស្រី Aum Patcharapa អត់មិនបានលាន់មាត់និយាយហើយ ចាំមើលទៅការជួបជុំគ្នាឆ្នាំក្រោយនេះ Aum នឹងរកសង្សារក្មេងម្នាក់ដែរហើយ លើកនេះចាស់ៗលែងយកហើយ រកឲក្មេងឲសង្ហារដែរអាយុរខុសគ្នាម្ភៃឆ្នាំក៏បាន។ អីយ៉ាតួឯកស្រី Aum និយាយបែបនេះហើយ ប្រុសៗក្មេងៗមានឱកាសហើយ ចាំមើលឆ្នាំក្រោយAum បណ្ដើរអ្នកណាមកដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ