បន្ទាប់ពីតារាសម្ដែងស្រី Esther Supreeleela បានចេញមកផ្ដល់បទសម្ភាសន៍ថាសុំបញ្ឈប់ទំនាក់ទំនងជាមួយសង្សាមិត្តប្រុស Ken Phupoom ព្រោះមិនអាចបន្ដកែប្រែបញ្ហាដដែលៗបាន ក្រោយមកខាងប្រុសបានចេញមកប្រកាសចំពោះមុខមហាជនយ៉ាងច្បាស់ៗថា សុំរៀបផែនការតាមញ៉ែមិត្តស្រីសាជាថ្មី
ថ្មីៗនេះ Ken ក៏បានផុសវីដេអូខណៈពេលកំពុងអង្គុយញុំបាយពេលល្ងាច ព្រមទាំងលើកដៃផ្ដល់សញ្ញាជារូបបេះដូងមួយចំហៀង រងចាំម្នាក់ទៀតមកបំពេញអោយពេញបរិបូណ៌ ប៉ុន្ដែបែរជាមានរឿងហួសចិត្តកើតឡើងព្រោះតែចំនួសដោយការជុលកែវវិិញ
Ken បានសរសេរជាប្រយោគខ្លីៗថា “សុំបេះដូងបន្ទិច” រឿងនេះធ្វើអោយបងប្អូនក្នុងសិល្បៈរួមទាំងអ្នកគាំទ្រនាំគ្នាចូលមកខមិនផ្ដល់កំលាំងចិត្តយ៉ាងច្រើន ហើយថ្វីត្បិតតែគ្រប់គ្នាមិនឃើញមុខថាម្នាក់នោះជានរណា តែបើមើលតាមរយៈដៃនិងចិញ្ចៀនក៏អាចដឹងបានថាជា Esther សង្ឃឹមថាអ្នកទាំងពីរត្រលប់មកដូចដើមវិញឆាប់ៗ
អត្ថបទដោយ : នីត្តា