ប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគ «និស្ស័យស្នេហ៍ទេវតាបីជាតិ» ច្បាស់ណាស់ថាស្គាល់តារាប្រុសរូបស្រស់លោក Gao Wei Guang ជាក់ជាមិនខានពីព្រោះតែលោកជាតួអង្គដ៏សំខាន់មួយនៅក្នុងរឿងភាគដ៏ល្បីមួយនេះ។ មិនតែប៉ុណ្ណោះ លោកក៏ជាតួឯកប្រុសនៅក្នុងរឿង «និស្ស័យស្នេហ៍ទេវតាបីជាតិ» វគ្គ២ ដែលត្រៀមចាក់បញ្ចាំងនៅឆ្នាំក្រោយនេះផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តារាប្រុសរូបនេះមិនត្រឹមតែមានមុខមាត់ស្រស់សង្ហារ និងទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការសម្ដែងទេ លោកថែមទាំងមានកម្ពស់ខ្ពស់កប់មិនធម្មតាថែមទៀតផង។គួររំលឹកផងដែរថា តារាប្រុសដ៏ស្រស់សង្ហារវ័យ ៣៦ឆ្នាំ រូបនេះមានកម្ពស់រហូតដល់ទៅ ១៩១ សង់ទីម៉ែត្រ៕
អត្ថបទដោយ៖ ស្រីពេជ្រ