គេហដ្ឋានរបស់តួឯកប្រុស Weir Sukullawat នាំភរិយានិងកូនស្រីមករស់នៅយ៉ាងណាដែរ….

មានសម្បត្ដិរាប់លានតែតួឯកប្រុសល្បីប្រចាំប្រទេសថៃលោក Weir Sukollawat នាំភរិយានិងកូនស្រីរស់នៅយ៉ាងសាមញ្ញមានក្ដីសុខក្នុងដីចំការធំល្វឹងល្វើយ ជាមួយម៉ូតផ្ទះឈើនិងទិដ្ឋភាពបែបស្រុកស្រែជនបទនេះហើយជាជីវិតក្នុងក្ដីស្រម៉ៃរបស់លោក។ តែរូបលោកក៏មានដែរគេហដ្ឋានវីឡាថ្មប្រណិតនៅកណ្ដាលក្រុង សម្រាប់ការរស់នៅនិងការធ្វើការបានងាយស្រួល និងបានផ្លាស់ប្ដូរបរិយាកាសការរស់នៅងាយស្រួលមួយបែបម្នាក់ផងដែរ។

តួឯកប្រុសលោក Weir Sukollawat ពេលនេះមិនមែននៅទំនេរទៀតនោះទេ បានក្លាយជាស្វាមីនិងជាឪពុកគេហើយ។ ក្រោយរៀបការរួចជាមួយភរិយាឈ្មោះ Vicky មិនមែនជាអ្នកក្នុងរង្វង់សិល្បៈរួចមក ទាំងគូក៏មានកូនស្រីគួរឲស្រលាញ់ម្នាក់។ ចំណង់ចំណូលចិត្តស្រដៀងគ្នា Weir និងភរិយា បានមករស់នៅផ្ទះចំការរបស់ខ្លួនសាងពីឈើស្រស់ស្អាតនៅកណ្ដាលដីចំការដែលជាដីរបស់រូបលោកផ្ទះ ទិញអស់ប្រាក់ប្រមាណ៨លានបាត និងជាចំការធុរេនធំល្វឹងល្វើយដាំដុះបានលក់ផងដែរ។ បន្ថែមពីនេះក្នុងបណ្ដាញសង្គមរបស់តួឯកប្រុស Weir តែងបង្ហោះពីដំណាំក្នុងចំការរបស់ខ្លួន Weir បានទាំងដាំបន្លែក្រោយផ្ទះទុកហូបខ្លួនឯងទៀតផង។ ពេលឡើងមកទីក្រុងរូបលោកក៏មានគេហដ្ឋានវីឡាថ្មប្រណិតរួចជាសម្រេចសម្រាប់ការរស់នៅក្នុងជីវិតស៊ីវីល័យផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ