Baifern Pimchanok នាំ Nine Napat ទៅក្រាបសំពះជំរាបសួរផ្ញើរខ្លួនផ្ញើរប្រាណអនាគតប៉ាក្មេកតែសាម៉ីខ្លួនលេងមួយក្បាច់នេះប៉ាៗចង់ផ្ដាំកូនស្រី……! មានរូបភាព

ជាគូស្នេហ៍ផ្អែមល្ហែមមួយគូទៀត សម្រាប់គូស្នេហ៍តារាស្រី Baifern Pimchanok ជាមួយតារាប្រុស Nine Napat ដែលតែងតែមានរូបភាពផ្អែមល្ហែមផុសចេញមកលើបណ្ដាញសង្គមជាហូរហែរ ដោយមុននេះក៏មានរូបភាពស្រីស្អាត Baifern នាំកំលោះ Nine ទៅសំពះលោកប៉ារួចរាល់ហើយ ដល់ថ្នាក់គ្រប់គ្នាបង្អាប់ថាទៅក្រាបសំពះផ្ញើរខ្លួនផ្ញើរប្រាណជាមួយអនាគតប៉ាក្មេកមែនទេ

ជាក់ស្ដែង (20 ធ្នូ 2023) កញ្ញា Baifern បានចេញមកបើកចិត្តនិយាយថា ក្នុងថ្ងៃនោះគាត់ក៏បានញោះប៉ាសួរថាត្រូវធ្វើខ្លួនបែបណា តែចុងក្រោយពេលជួបគ្នានិយាយគ្នាលេងធម្មតា នៅថ្ងៃទិវាឪពុកគាត់ក៏ទំនេរល្មមដូច្នេះហើយទើបបបួលមកសំពះប៉ាទៅ ចំណែកឯលោកប៉ាយើងក៏បានជូនពរវែងអន្លាយអោយមើលថែសុខភាពនិងជូនពរអោយជួបតែភាពជោគជ័យក្នុងការងារ

After Footer (Active) - damrei Mr1 Zone2

បើសួរថាមានផ្ញើរខ្លួនផ្ញើរប្រាណឬផ្ញើរអោយជួយមើលកូនស្រីឬអត់គឺមិនទាន់ដល់ថ្នាក់និងនោះទេ ចំណែកបងគាត់ក៏បានជូនលោកប៉ាវែងឆ្ងាយហូរហែរដូចគ្នា មិនបានផ្ញើរខ្លួនជាកូនប្រសារ លោកប៉ាគ្រាន់តែប្រាប់អោយ Nine ជាកូនប្រុសម្នាក់ទៀត

ហើយឆ្លងឆ្នាំថ្មីនេះមានគម្រោងទៅដើរជាមួយគ្នាទៀតផង តាំងចិត្តរួមក្រុមមិត្តភ័ក្ដទៅក្រៅប្រទេសប៉ុន្ដែនៅមិនទាន់បញ្ចាប់ការងារនោះទេ តែចង់ទៅសម្រាកលំហែរ បបួលបងទៅដែរតែគាត់មិនទាន់ដឹងថាទំនេរឬអត់ តែបើមិនទំនេរក៏មិនអីដែរអាចតាមទៅតាមក្រោយក៏បាន

អត្ថបទដោយ : នីត្តា