សុំសរសើរអ្នកពូកែសង្កេត! Wonseen ប្រហែងវីដេអូផ្អែមល្ហែមជាមួយអនាគតកូនកំលោះហៃសូ Sonic គ្រប់គ្នាយល់ថាក្នុងវីដេអូមានអ្វីប្លែកៗ! មានវីដេអូ
Wonseen ជាមួយអនាគតកូនកំលោះហៃសូ Nikm ជួយគ្នាតុបតែងដើមគ្រីស្មាស ក្នុងវីដេអូនេះមិនដឹងថាត្រូវមើលអ្វីមុនល្ងបរិយាកាសវាពិតជាអំណោយផលខ្លាំងណាស់
ជាគូស្នេហ៍មួយគូទៀតដែលគ្រប់គ្នាកំពុងទន្លឹងរងចាំមើលថ្ងៃពិសេសរបស់អ្នកទាំងពីរ ហើយសម្រាប់គូស្នេហ៍តារាសម្ដែងស្រីជាមួយនិងអ្នកជំនួញធំ Woonsen Wiritthipa និង Nikm Thanaphumikul បន្ទាប់ខាងប្រុសលុតជង្គង់សុំរៀបការកាលពីថ្ងៃទី 26 ខែកញ្ញា កន្លងមកនេះ ដែលឡោមព័ទ្ធទៅដោយការអបអរសាទរ
ជាក់ស្ដែងនៅក្នុងថ្ងៃគ្រីស្មាសក៏មានកម្មវិធីជប់លៀងតូចៗតែកក់ក្ដៅរបស់ Woonsen ជាមួយម្ចាស់ចិត្ត ដោយសាម៉ីខ្លួនបានផុសជាវីដេអូដ៏គួអោយស្រលាញ់ខណៈពេលទាំងគូជួយគ្នាតុបតែងដើមគ្រីស្មាស អាចនិយាយបានថានៅក្នុងវីដេអូមានកន្លែងដែលត្រូវចាប់អារម្មណ៍ច្រើនណាស់ ហើយក៏មិនដឹងថាត្រូវមើលមួយណាមុខដែររវាងសម្រស់ដ៏ទាក់ភ្នែករបស់ដើមគ្រីស្មាស ឬក៏ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ
អត្ថបទដោយ : នីត្តា