ក្ដីសុខពិតៗ Yaya ជប់លៀងកម្មវិធីគ្រីស្មាសនៅផ្ទះប្រទេសន័រវេសបរិយាកាសនិងទេសភាពហាកបីដូចជារូបគំនូរពិត! មានវីដេអូ
តារាសម្ដែងស្រីស្អាតល្បីឈ្មោះយ៉ាង Yaya Urassaya បានហោះហើរជាមួយអ្នកម៉ាក់ជាទីស្រលាញ់ត្រលប់ទៅផ្ទះនៅឯប្រទេសន័រវេសដើម្បីទៅធ្វើកម្មវិធីណូអែលជាមួយគ្រួសារជួបជុំជាមួយលោកប៉ានិងបងស្រីញាត្តិមិត្តជាច្រើននាក់ទៀត អាចនិយាយបានថាជារូបភាពដ៏គួអោយស្រលាញ់បំផុតសម្រាប់ឆ្នាំនេះ
ហើយមុននិងទៅដល់ថ្ងៃឆ្លងឆ្នាំយើងមើលពីការរៀបចំអបអរសាទរបុណ្យណូអែលនិងការជួបជុំរបស់គ្រួសារ Yaya ជាមុនសិន ដោយសាម៉ីខ្លួនសុំបញ្ចេញស្នាដៃរៀបចំកម្មវិធីដោយខ្លួនឯងផ្ទាល់ដៃ ក្រៅពីនេះនាងនៅតុបតែងខ្លួនយ៉ាងស្រស់ស្អាតដូចព្រះនាងព្រិលសជាមួយឈុតពណ៌ក្រហមឆ្អិនឆ្អៅមានស៊ិចស៊ីតិចដោយការបើកបង្ហាញត្រង់ស្មាទាំងអស់
លើសពីនេះនាងបានបង្ហាញទេសភាពជុំវិញផ្ទះខណៈពេលនេះកំពុងធ្លាក់ព្រិលគ្រប់ទីកន្លែង ប៉ុន្ដែស្រស់ស្អាតប្រៀបបីដូចជាផ្ទាំងគំនូពិតៗ
អត្ថបទដោយ : នីត្តា