កំពូលអ្នករិះគន់! Aff-Nonkun បង្ហោះរូបភាពគូយ៉ាងផ្អែមល្ហែមប៉ុន្ដែបែរជាមានអ្នកមកខមិនរិះគន់ថា……! មានរូបភាព

កំពុងស្ថិតក្នុងពិភពលោកពណ៌ផ្កាឈូកនិងក្ដីសុខបំផុត សម្រាប់តួឯកស្រីកូនមួយយ៉ាង Aff Thaksaorn ជាមួយម្ចាស់ចិត្តរូបសង្ហាវ័យប្អូនយ៉ាង Nonakun Chanon ព្រោះក្រោយពីចេញមកប្រកាសថាកំពុងតែសិក្សាមើលចិត្តគ្នា ក៏តែងតែមានរូបភាពនិងវីដេអូស្វីតៗផុសនៅលើបណ្ដាញសង្គមជាប់ជានិច្ច

ជាក់ស្ដែង Nonakun ក៏បានផុសរូបគូជាមួយ Aff ដើម្បីប្រូម៉ូតរឿងភាគថ្មីដែលអ្នកទាំងពីរសម្ដែងជាគូនិងគ្នា ធ្វើអោយហ្វេនៗនាំគ្នាចូលមកខមិនភ្លូកទឹកភ្លូកដីម្នាក់ៗសុទ្ធតែសរសើរពីភាពគួអោយស្រលាញ់របស់អ្នកទាំងពីរ

After Footer (Active) - damrei Mr1 Zone2

តែនៅក្នុងខមិននោះក៏មានការរិះគន់តិចៗនៅពេលមានអ្នកបណ្ដាញសង្គមម្នាក់ចូលមកខមិននៅពីខាងក្រោមរូបរបស់អ្នកទាំងគូថា “ខាងស្រីមិនស័ក្តិសមជាមួយខាងប្រុស ដូចម៉ែនិងកូន” ឃើញបែបនេះអ្នកគាំទ្រចូលទៅខមិនតវ៉ាដោយមិនចាំបាច់សាម៉ីខ្លួនខាងស្រីពិបាកចិត្តទាន់នោះទេ

អត្ថបទដោយ : នីត្តា