អាណិតណាស់! ស្ដាប់ នាយក្រិន រៀបរាប់បានដឹងច្បាស់ថាប្រពន្ធផិតក្បត់លោកប៉ុនណា!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា អំពីរឿងរ៉ាវទាក់ទងនិងតារាកំប្លែងល្បីឈ្មោះ នាយក្រិន បានបង្ហោះសារបង្ហាញពីទុក្ខសោកដែលត្រូវបានប្រពន្ធជាទីស្រលាញ់របស់លោក ផិតក្បត់លោកម្ដងហើយម្ដងទៀត។

ក្នុងនោះផងដែរ ក្រោយពេលរឿងរ៉ាវនេះកាន់តែផ្ទុះឡើងៗ នាយក្រិន ក៏បានចេញមុខផ្ដល់បទសម្ភាសន៍ ដោយរៀបរាប់ថា លោកត្រូវបានភរិយាផិតក្បត់ម្ដងហើយម្ដងទៀត តែដោយសារលោកមិនបានជាប់ឈ្មោះ មានជីវិតស្នេហាបែកបាក់ម្ដងជាពីរដង លោកក៏បាននិយាយណែនាំទៅភរិយា ដើម្បីសម្រុះសម្រួលគ្នា តែមិនបានប៉ុន្មាន ភរិយាលោកក៏បាននាំអ្នកថ្មីមកគេងជាមួយ ហើយក៏ត្រូវលោកតាមទាន់ឃើញផ្ទាល់និងភ្នែកម្ដងទៀត។

នាយក្រិនបានបន្ដទៀតថា ក្រោយពេលមានរឿងនេះកើតឡើងលោកក៏បានទៅជួបម្ដាយខាងភរិយាលោក ដើម្បីឲ្យគាត់ណែនាំភរិយា តែទោះបីជាយ៉ាងណាក៏ដោយ ក៏មិនអាចទាញចិត្តភរិយាលោកឲ្យត្រឡប់មកវិញដែល រហូតដល់ពេលនេះអ្នកទាំងពីរក៏បានចែកផ្លូវគ្នា ដោយបន្សល់ទុកកូនតូចៗឲ្យនាយក្រិនមើល៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី