បន្ថែមភាពផ្អែមល្ហែមអោយគ្នាជាប់រហូត សម្រាប់គូស្នេហ៍កំលោះអ្នកចម្រៀងយ៉ាង Tono-Pakin ជាមួយតួឯកស្រី Nicha-Nattanicha ដែលតែងតែមានសកម្មភាពគួអោយស្រលាញ់ជាច្រើនផុសបង្ហាញហ្វេនៗនៅលើបណ្ដាញសង្គមជាប់ជានិច្ច
ដោយនៅពេលថ្មីៗនេះ Tono បានចេញមកឡាយផ្ទាល់មកនិយាយចរចារឆ្លងឆ្លើយជាមួយអ្នកគាំទ្រដូចរាល់ដង ហើយក៏មានអ្នកចូលមកខមិនកោតសរសើរពីមិត្តស្រីថា សង្សា Tono ស្អាត ធ្វើអោយសាម៉ីខ្លួនខាងស្រីញញឹមបិតមាត់មិនជិតទាល់តែសោះ
ក្រោយមកខាងប្រុសបានសុំអោយខាងស្រីបង្ហាញកាដូថ្ងៃគ្រីស្មាសដែលខ្លួនតាំងចិត្តនិងជូន ជាខ្សែកត្បូងពណ៌បៃតងពាក់ជាគូស្នេហ៍ ឃើញបែបនេះហើយគ្រប់គ្នាប្រញាប់ចូលមកខមិនពេញទឹកពេញដីតែម្ដង
អត្ថបទដោយ : នីត្តា