តារាសម្ដែងប្រុសរូបសង្ហាពេញទៅដោយសមត្ថភាពយ៉ាង Mick Thongraya ពេលនេះអាចនិយាយបានថាអេមហួសទាំងរឿងការងារនិងជំនួញ ក្រៅពីនេះនៅជាប់ឈ្មោះជាតារាបិតាធម្មជាតិទៀតផង ព្រោះរាល់ថ្ងៃទំនេរ Mick តែងតែប្រើពេលវេលានៅផ្ទះចំការខៅយ៉ៃដាំដំណាំផ្សេងៗធ្វើបន្លែអុកានិចដើម្បីលក់អាចនិយាយបានថាជាជីវិតមួយដែលគ្រប់គ្នាស្រម៉ៃចង់បាន
ដោយជាក់ស្ដែង Mick សុំចុះទន់បង្កើតជំនួញថ្មីមួយទៀត បើកចំការអោយក្លាយទៅជាកន្លែងអង្គុយសម្រាកលំហែកាយជាមួយធម្មជាតិទទួលយកអាកាសធាតុនៃរដូវរងា ហ៊ុំព័ទ្ធទៅដោយទេសភាពភ្នំនិងដើមឈើតូចធំខៀវស្រងាត់ នៅក្នុង IG ផ្ទាល់ខ្លួនរបស់ Mick បានផុសរូបភាពធ្វើកំពុងធ្វើពិធីបួងសួងសុំបើកសម្ភោធន៍ជំនួញថ្មីមួយនេះជាផ្លូវការថែមទាំងមានសរសេរជាប្រយោគថា “អាកាសធាតុត្រជាក់ៗបែបនេះ នរណាចង់មកអង្គុយទទួលខ្យល់អាកាសត្រជាក់នេះខ្លះ ទីធ្លា mik mountain បើកដំណើរការថ្ងៃទ 26 ធ្នូ នេះហើយណាបាទ #មកអង្គុយ chill ជាមួយគ្នាបាន”
អត្ថបទដោយ : នីត្តា