គូតារាជើងចាស់​ Jetrin និង Pin លែងលះគ្នាមែន តែគ្រួសារនៅតែល្អណាត់គ្នាញុាំអាហារជាមួយកូនៗ…

អតីតគូស្នេហ៍តារាដ៏ល្បីល្បាញក្នុងសិល្បៈថៃគូរបស់តារាចម្រៀងប្រុសលោក Je Jetrin និងអ្នកសម្ដែងស្រីនាង Pin Kejmanee ទោះបីទំនាក់ទំនងលែងដូចមុនបានលែងលះគ្នាបញ្ចប់អាពាហ៍ពិពាហ៍នឹងគ្នាហើយក៏ដោយ តែទំនាក់ទំនងក្នុងគ្រួសារក្នុងនាមជាឪពុកម្ដាយនៅតែល្អដូចមុន ម្នាក់ៗបំពេញតួនាទីជាឪពុកម្ដាយផ្ដល់ភាពកក់ក្ដៅឲកូនៗ។

ដោយអតីតគូស្វាមីភរិយាតារាគូនេះសឹងមិនទាំងឲដឹងថាទាំងគូបានលែងលះគ្នាដាច់ស្រេចនៅពេលណានោះទេ ព្រោះមិនឃើញមានការផុសដ្រាម៉ាជីវិតគ្រួសារនោះឡើយ គ្រាន់តែមិនមានរូបគូស្វីតៗដូចមុន។ សម្រាប់តែមួយរយះមុននេះទទួលស្គាល់ថាលែងលះគ្នាហើយរួចមែន តែនៅរាប់អានគ្នានិងនៅតែបំពេញតួនាទីជាឪពុកម្ដាយល្អឲកូនៗដូចដើម។ ដូចពាក្យថាមែន នៅថ្ងៃបុណ្យគ្រឹស្ដម៉ាសកន្លងទៅនេះ គេឃើញគ្រួសាររបស់លោក Je Jetrin និងតារាស្រី Pin Kejmanee បង្ហោះរូបជួបជុំគ្រួសារញុាំអាហាររួមគ្នាមានឪពុកម្ដាយនិងកូនៗ កក់ក្ដៅដូចរាល់ឆ្នាំដែលធ្លាប់រស់នៅជុំគ្នាផងដែរ ទោះជាពេលនេះបែកគ្នាតែនៅថ្ងៃសំខាន់ៗរបស់គ្រួសារនៅតែមកជុំគ្នាដូចដើមផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ​៖ ស្រីល័ក្ខ