ដល់.កហើយ! កាត់សក់មួយរោងនេះ ខ្ញុង ពុះពារខ្លាំងណាស់ទម្រាំទៅដល់រោងការ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាកំប្លែងអ្នកនាង ខ្ញុង មិនត្រឹមតែមានទេពកោសល្យខាងសិល្បៈកំប្លែង និងចម្រៀងនោះទេ អ្នកនាងក៏ជាអ្នកកាត់សក់បង្កក់សិរីជូនគូស្វាមីភរិយាក្នុងថ្ងៃមង្គលការយ៉ាងបុិនប្រសពផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហោះវីដេអូមួយ ក្នុងសកម្មភាពអ្នកនាង ត្រូវដើរលុយទឹក ដើម្បីឆ្លងទៅរោងការមួយកន្លែង ព្រោះផ្លូវទៅលំបាកនិងមានទឹកហូរ ដែលរថយន្តពិបាកនិងឆ្លងកាត់ខ្លាំងណាស់ អ្នកនាងរអ៊ូផង ភ័យផងទម្រាំតែឆ្លងទឹកនោះផុត។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលតារាកំប្លែងរូបនេះ តុបតែងមុខមាត់ ស្លៀកក្បិនយ៉ាងស្រស់ស្អាត​ ដើរលុយទឹកទៅកាត់សក់ក្នុងមង្គលការគេបែបនេះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី