ធំប្រណិតស៊ីវិល័យណាស់ណែក គេហដ្ឋានថ្មីក្រោយរៀបការរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រី Kimberley Anne Woltemas ពេលនេះទាំងគូបាននាំគ្នារើចូលមករស់នៅតែពីរនាក់យ៉ាងមានសុភមង្គលហើយ ជាគូស្វាមីភរិយាថ្មីកំពុងសាងគ្រួសារ។ ដោយផ្ទះមួយខ្នងនេះទាំងគូបានមើលម៉ូតនិងឲគេសាងសង់តាំងពីមុនពេលត្រៀមមង្គលការមកម្លេះ គ្រប់យ៉ាងចេញមកស្រស់ស្អាតតាមដែលពេញចិត្ត មានសព្វមានគ្រប់សម្រាប់ការរស់នៅថែមសម្ភារះក៏ប្រណិតតាមបែបសម័យថ្មីផងដែរ។
ដោយគូស្នេហ៍តារាថៃល្បីយូរឆ្នាំគូរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រីនាង Kimberley Anne Woltemas ពេលនេះមិនត្រឹមតែជាគូស្នេហ៍ទៀតនោះទេ តែបានក្លាយជាគូស្វាមីភរិយាតារាហើយ ព្រោះអ្នកទាំងពីរបានចូលរោងការយ៉ាងអធឹកអធមរួចមកហើយផងដែរ។ ក្រោយរៀបការរួចទាំងគូក៏រើមករស់នៅផ្ទះថ្មីពីរនាក់ប្ដីប្រពន្ធ ជាគេហដ្ឋានដែលទាំងគូបានត្រៀមជាស្រេចតាំងពីមុនរៀបចំពិធីមង្គលម្លេះ។ ចំណែកម៉ូតផ្ទះវិញគឺធ្វើម៉ូតតាមបែបពេញចិត្តទាំងសងខាង ជាម៉ូតថ្មីប្រណិតស៊ីវិល័យកាត់មកស្ទាយអ៊ឺរ៉ុបនិងមានការលម្អសម្ភារះប្រណិតផ្សេងៗនៅក្នុងផ្ទះ។ ចំណែកខាងក្រៅផ្ទះថ្មី គឺមានផ្ទៃដីនៅទូលាយធ្វើជាសួនលំហែរកាយជុំវិញផ្ទះ និងមានអាងហែលទឹកធំល្មមមួយនៅជំហៀងផ្ទះផងដែរ។ តោះមកមើលទិដ្ឋភាពខ្លះៗនៃគេហដ្ឋានរបស់គូស្វាមីភរិយាតារា Mark និង Kimberly ខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ