តារាសម្ដែងប្រុសដែលធ្លាប់តែផ្ដល់សំណើចពីភាពកំប្លុកកំប្លែងក្នុងរឿងភាគថៃលោក Jack Fanchan កាលពីថ្ងៃឆ្លងឆ្នាំថ្មីម្សិលមិញនេះ បានប្រកាសដំណឹងល្អរបស់ខ្លួនតែម្ដងទទួលឆ្នាំថ្មី ដោយ Jack បានឲដឹងថាពេលនេះរូបលោកក្លាយជាឪពុកគេហើយ គូស្នេហ៍របស់លោកបានពិនិត្យឃើញថាខ្លួនកំពុងពពោះហើយ រូបលោកសប្បាយចិត្តណាស់ នេះជាដំណឹងល្អដើមឆ្នាំរបស់លោកហើយ។
មិត្តអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលមក Comment សម្ដែងក្ដីត្រេកអរចំពោះតារាកំប្លែងលោក Jack Fanchan ដែលបានបង្ហោះរូបភាពជាមួយគូស្នេហ៍ ព្រមទាំងបង្ហើបប្រាប់ដំណឹងល្អរបស់អ្នកទាំងពីរថាពេលនេះបានក្លាយជាឪពុកម្ដាយគេហើយ គូស្នេហ៍របស់ Jack ពពោះកូនក្នុងផ្ទៃបាន៣ខែហើយ។ ហើយគូស្នេហ៍របស់ Jack ដែលកំពុងពពោះរូបនេះក៏គឺតារាសម្ដែងស្រីរូបស្អាតនាង Baihmon Kittiya ហើយកាលពីប៉ុន្មានខែមុននេះលោក Jack ក៏ទើបតែបានលុតជង្គង់សុំនាងរៀបការយ៉ាងរ៉ូមែនទិកផងដែរ។ ក្រោយបានបានដឹងដំណឹងថាខ្លួនឯងក្លាយជាឪពុកគេហើយ Jack ក៏បានប្រញាប់ប្រាប់មិត្តភក្ដិឲបានដឹងនិងជួយត្រេកអរ ហើយក៏បានបង្ហោះរូបក្នុងបណ្ដាញសង្គមប្រាប់មិត្តអ្នកគាំទ្រ និងបាននាំគូស្នេហ៍ទៅសុំពរជ័យពីឪពុកម្ដាយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ