នៅក្មេងទេតែសង្ហារម្លេះ តួឯកស្រីAnne Thongprasom ពេញចិត្តបណ្ដុះបណ្ដាលឲហើយ….

តារាសម្ដែងប្រុសវ័យក្មេងរូបសង្ហារម្នាក់នេះ កំពុងក្លាយជាតារារះថ្មីដែលតួឯកស្រីជើងចាស់ Anne Thongprasom ពេញចិត្តចាប់អារម្មណ៍នឹងបណ្ដុះបណ្ដាលឲក្លាយជាតួឯកប្រុសល្បីនៅថ្ងៃអនាគតហើយ​ នៅក្មេងទេតែមុខមាត់សង្ហារបែបធម្មជាតិយ៉ាងនេះមិនដឹងថាពេលធំឡើងពេញរូបពេញរាងនឹងស្អាតសង្ហារយ៉ាងណាវិញទេ ថែមជាក្មេងដែលមានការគោរពរៀមច្បងរួសរាយរាក់ទាក់ ធ្វើឲមានតែតារាជើងចាស់ស្រលាញ់ចូលចិត្តពេលរួមឆាកសម្ដែងជាមួយផងដែរ។

ដោយតារាប្រុសវ័យក្មេងរូបនេះមានឈ្មោះថា Mac Nattapat ឆ្នាំនេះមានអាយុរទើប១៦ឆ្នាំ និងជាតារាក្មេងក្នុងរឿងភាគថៃជាច្រើនរឿងភាគដែរ។ ការពិតទៅរូបលោកក៏មិនមែនជាតារារះថ្មីនោះទេ ធ្លាប់សម្ដែងរឿងតាំងពីវ័យមិនទាន់ដប់ឆ្នាំមកម្លេះ រឿងដែលធ្វើឲ Mac ល្បីគឺរូបលោកបានសម្ដែងជាតួអង្គកូននាងឡាំយ៉ង។ ពេលនេះអាយុរបាន១៦ហើយ Mac នៅតែបន្ដសម្ដែងជាតួអង្គវ័យជំទង់និងកំពុងមានរឿងភាគថ្មីសម្ដែងជាកូនប្រុសរបស់តួឯកស្រី Anne Thongprasom ផងដែរ។ ក្មេងសង្ហារថែមមានទេពកោសល្យនិងបទពិសោធន៍ក្នុងវិស័យការសម្ដែងយូរឆ្នាំដូច Mac តួឯកស្រី Anne Thongprasom ពេញចិត្តនឹងបណ្ដុះបណ្ដាល មើលទៅ Mac ធំឡើងម្ភៃជាងកាលណាពិតជាក្លាយជាតួឯកប្រុសក្នុងរឿងភាគថៃណាមួយមិនខានឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ