នៅលីវបែបមានៗ តួឯកប្រុសលោក Mik Thongraya សំងំបង្កើតមុខរបរថ្មីត្រៀមក្លាយជាថៅកែ…

តួឯកប្រុសកូនកាត់រូបសង្ហារលោក Mik Thongraya ឆ្នាំថ្មីនេះនៅលីវនៅឡើយទេតែនៅលីវបានមានៗ សំងំបង្កើតមុខជំនួញថ្មី ត្រៀមក្នុងឆ្នាំ២០២៤នេះទទួលទ្រព្យហូរចូល បើកហាងអញ្ជើញមិត្តអ្នកគាំទ្រនិងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី មកលំហែរកាយមើលផ្កាយ មើលទេសភាពព្រៃភ្នំ ជ្រលងដងអូរ និងអាចមកបោះតង់លេងកំសាន្ដ ញុាំអាហារនិងកាហ្វេរក្ដៅៗនៅហាងថ្មីរបស់លោកដែលមានឈ្មោះថា mik mountain

ដោយលោក Mik Thongraya បានប្រឡូកក្នុងវិស័យការសម្ដែងមកជាច្រើនរឿងហើយ ហើយគេតែងត្រូវបានគេស្គាល់ថាជាតួឯកប្រុសប្រចាំឲរឿងភាគប៉ុស្ដិ៍លេខ៧ថៃផងដែរ ជីវិតក្នុងវិថីសិល្បៈរបស់លោកគឺជោគជ័យ។ ពេលនេះចូលដល់អាយុរ៣១ឆ្នាំរូបលោកក៏ចង់មានអាជីវកម្មមួយជារបស់ខ្លួនឯង និងជាប្រភពចំណូលមួយទៀតនៅថ្ងៃអនាគតសម្រាប់ក្រុមគ្រួសារផងដែរ។ តួឯកប្រុសលោក Mik នៅដើមឆ្នាំ២០២៤ នេះបានចាប់ផ្ដើមជាមួយហាងថ្មីរបស់លោក ដែលជាប្រភេទទីវាលៗមាននៅព្រៃភ្នំព័ទ្ធជុំវិញមានខ្សែរទឹកហូរកាត់ ជាកន្លែងដែលអ្នកបោះតង់ចូលចិត្ត ហើយរូបលោកក៏មានបម្រើសេវាកម្មម្ហូបអាហារនិងមានកាហ្វេរក្ដៅៗដើម្បីទទួលភ្ញៀវផងដែរ។ ហាង mik mountain របស់ Mik Thongraya ចាប់ផ្ដើមបើកហើយ រូបលោកបានប្រកាសបើកហាងនិងសូមអញ្ជើញហ្វេនៗដែលចង់ជួបជុំគ្នាមើលផ្កាយពេលរាត្រីកុំភ្លេចហាងរបស់លោកផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ