លើលោកនេះគ្មានទេអាថ៌កំបាំង Prang – Obanithi លួចបណ្ដើរគ្នាទៅលេងនៅកូរ៉េតែត្រូវហ្វេនៗចាប់បានព្រោះ IG story រូបមួយនេះ! មានរូបភាព

ជាគូរតារាប្រុសស្រីមួយគូទៀតដែលគ្រប់គ្នាកំពុងចាប់អារម្មណ៍ជាខ្លាំង ហើយក៏រំពឹងអោយអ្នកទាំងក្លាយជាគូស្នេហ៍ពិតប្រាកដផងដែរ សម្រាប់ Lady Prang Kanyaran ជាមួយ Ob Obanithi ព្រោះបន្ទាប់ស្ថិតក្នុងឋានៈអ្នកនៅលីវក៏តែងតែឃើញអ្នកទាំងពីរមានរូបភាពកៀកកើយជាមួយគ្នាញឹកញាប់ជានិច្ច ទាំងដែលខាងប្រុសតែងតែបង្ហាញមុខនៅគ្រប់កន្លែងដែលមាន Prang

ដោយជាក់ស្ដែង (31 ធ្នូ 2023) ខាងស្រីបានផុសរូបភាពអមជាមួយសារថា My 2023 ending with ជាមួយ emoji រូបបេះដូងពណ៌ផ្ទៃមេឃ វាពិតជាចៃដន្យពេកហើយព្រោះតែខាងប្រុសមានការ check in នៅប្រទេសកូរ៉េដែរ ថែមទាំងនៅក្នុង story មានកន្លែងគួអោយចាប់អារម្មណ៍និងទាក់ទងគ្នា ដោយរូបភាពនិងអាវក្នុងរូបភាពដូចជាកំលោះ Ob ជាពិសេសហាងសាច់អាំងក៏ដូចគ្នាទៀត អាចនិយាយថាច្បាស់ដូចថ្ងៃអញ្ចឹង

After Footer (Active) - damrei Mr1 Zone2

ក្រោយពីរូបភាពបានផុសទៅមិត្តភ័ក្ដនិងអ្នកគាំទ្រសុទ្ធតែចូលខមិនបញ្ចេញមតិយោបល់ថាប្រទេសកូរ៉េត្រជាក់ហើយផ្អែមទៀត ហើយក្នុងនោះក៏មានអ្នកសួរដែរថា “ហើយរូបគូរនៅឯណា?”

អត្ថបទដោយ : នីត្តា