Aff ប្រាប់ថានិងប្រមូលខោអាវហោះទៅប្រទេសកូរ៉េដើម្បីទៅជួប Gong Yoo តែបែរជាទៅជួបនិងកំលោះម្នាក់នេះទៅវិញហ្វេនៗខមិនបែកមេដៃចោល! មានរូបភាព
ធ្វើអោយក្រមុំៗទូរទាំងពិភពលោកនិងប្រទេសថៃភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីតារាសម្ដែងប្រុសរូបសង្ហាលោក Gong Yoo លុបរូបនៅក្នុង IG ឈ្មោះ @gongyoo_official ទុកតែពីររូបថតតែប៉ុណ្ណោះ ហើយដូចដែលគ្រប់គ្នាបានដឹងតារាសម្ដែងស្រីល្បីឈ្មោះប្រចាំប្រទេសថៃយ៉ាង Aff Thaksaorn ក៏ជាម្នាក់ដែលស្រលាញ់និងចូលចិត្តលោក Gong Yoo មកជាយូរណាស់មកហើយដែរ
រហូតមកដល់ពេលថ្មីៗនេះនៅក្នុង IG របស់ @polyplus_jad_hai បានផុសរូបភាពបង្អាប់ Aff ដោយប្រយោគសារថា “អ៊ុននី បើកបង្ហាញខ្លួនសង្ហា Oppa Gong You Sad លុបរូបស្ទើរតែអស់ពី IG !!!! អរ អ្នកបន្ទាប់គឺនៅម្នាក់នេះចា (បង្អាប់លេងចា) @aff_taksaorn @nonkul @gongyoo_official”
ហើយក្រោយពីនិងមក Aff Thaksaorn ក៏បានចូលទៅខមិនថា “Yoo Gong នៅកន្លែងដដែល! សុំលា 3zap ហោះទៅដោះស្រាយបន្ទិចសិន” អ្វីដែលពិសេសជាងនេះទៅទៀតគឺ Nonakul មិនចាំយូរចូលទៅខមិនថា “ហោះមកដោះស្រាយជាមួយខ្ញុំនៅឯជប៉ុនជាមុនសិនណាបាទ”
អត្ថបទដោយ : នីត្តា