ទេធីតាក៏ចេះហត់ដែរ Zhao Lusi ផ្លាស់ប្ដូរទឹកមុខភ្លាមៗបន្ទាប់ពីបញ្ចប់ការសម្ដែងរាំដ៏ស្រស់ស្អាតក្នុងកម្មឆ្លងឆ្នាំថ្មី…..នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតមិនមែនជារឿងងាយស្រួលទេ! មានវីដេអូ
Zhao Lusi តារាសម្ដែងស្រីប្រចាំប្រទេសចិនហើយក៏ជាសំណព្វចិត្តរបស់ហ្វេនៗនៅតាមបណ្ដារប្រទេសជាច្រើនទូរទាំងពិភពលោក នរណាៗក៏និយាយពីភាពគួអោយស្រលាញ់របស់នាងមិនចេះរីងស្ងួត បន្ទាប់ពីការតុបតែងខ្លួនបូករួមនិងការសម្ដែងរាំដ៏ស្រស់ស្អាតនៅលើឆាកបានបញ្ចាប់ គ្រប់គ្នាក៏បានឃើញទឹកមុខផ្លាស់ប្ដូរទៅជានឿយហត់ភ្លាមៗខណៈពេលភ្លើងនៅលើឆាកបានបិត បង្ករអោយមានការអស់សំណើចស្នាមញញឹមនិងសម្លេងសើចយ៉ាងច្រើន
កាលពីថ្ងៃទី 31 ធ្នូ 2023 ក្នុងកម្មវិធី Hunan TV’s New Year Eve’s Gala ដោយ Zhao Lusi បានឡើងឆាកបង្ហាញក្បាច់រាំក្នុងបទភ្លេង Crescent Bay 《月牙湾》ស្ទាយតុបតែងខ្លួនរបស់នាងគឺទេពធីតាដ៏ស្រស់ស្អាត Dunhuang មានទាំងរាំនិងច្រៀងរួមបញ្ចូលគ្នា តែនាងបានធ្វើអោយគ្រប់គ្នាកោតសរសើរពីភាពស្រស់ស្អាត់របស់នាងមិនដាច់ពីមាត់
ហើយអ្វីដែលសំខាន់ឈុតឆាកដ៏គួអោយស្រលាញ់របស់នាងមួយផ្នែកទៀតបានលេចឡើងខណៈពេលដែលការសម្ដែងបានបញ្ចប់ ព្រោះតែទឹកមុខដ៏ស្រស់ស្អាតស្រទន់មុននោះបានបាត់ភ្លាមៗបែរជានៅសល់តែទឹកមុខហត់នឿយដូចកូនក្មេងអស់កំលាំងមិនទាន់បានញុំបាយអញ្ចឹង និងរត់ទៅខាងក្រោយឆាកយ៉ាងលឿន ហើយវីដេអូខាងលើនេះបានធ្វើអោយអ្នកទស្សនាកើនឡើងជាលំដាប់ ម្នាក់ៗថែមទាំងកោតសរសើរពីសម្រស់និងភាពពូកែរបស់នាងមិនណយនោះទេ មួយវិញទៀតលង់ស្រលាញ់នាងកាន់តែខ្លាំងបន្ទាប់ពីបានឃើញវីដេអូមួយនេះ
អត្ថបទដោយ : នីត្តា