ស្រលាញ់មេបំពេរកូន! Nonkul លើកនំខេកខួបកំណើតជូនអូន Pimai កូនស្រី Aff ដោយផ្ទាល់បន្ទាប់ពីមកពីជប៉ុនវិញ! មានរូបភាព

តាំងតែពីបើកបង្ហាញខ្លួនមករូបភាពស្វីតៗក៏មានអោយហ្វេនៗឃើញជាប់ជាញឹកតែម្ដង សម្រាប់គូររបស់អ្នកម៉ាក់កូនមួយ Aff Thaksaorn ជាមួយតារាប្រុសវ័យប្អូន Nonakun Chanon ហើយអ្វីដែលសំខាន់គ្រប់គ្នាពិតជាកោតសរសើរ Nonakun ជាខ្លាំងព្រោះឃើញថាត្រូវគ្នាជាមួយកូនស្រីរបស់ Aff បានល្អណាស់

យ៉ាងជាក់ស្ដែងស្រី (4 មករា 2024) Nonakun បានធ្វើ Surprise លើកនំខេកខួបកំណើតជូនដល់អ្នក Pimai ដោយផ្ទាល់ដៃទៀតផង បន្ទាប់ពីត្រលប់មកពីប្រទេសជប៉ុនដើរលេងឆ្លងឆ្នាំជុំគ្រួសារ ថែមទាំងមានកាដូយ៉ាងពិសេសជូនដល់ម្ចាស់ខួបកំណើតទៀត ជាតុក្ដតាសំណព្វចិត្តរបស់អូន Pimai អាចនិយាយបានថាក្ដីសុខទាំងម៉ាក់ទាំងកូនស្រីតែម្ដង

After Footer (Active) - damrei Mr1 Zone2

ចំណែកឯខាងអ្នកគាំទ្រវិញក៏ដូចគ្នាដែរប្រញាប់ដៃប្រញាប់ជើងចូលទៅខមិនសរសើរពីការយកចិត្តទុកដាក់ខាងប្រុសចំពោះគ្រួសារ Aff  យ៉ាងច្រើនម្នាក់ៗសុទ្ធតែប្រាប់ថាក្នុងន័យតែមួយថាកក់ក្ដៅជំនួសម៉ាក់ Aff ណាស់

អត្ថបទដោយ : នីត្តា