មិត្តអ្នកគាំទ្រនាំគ្នាសសើរពីសំណាង Sririta Jensen ក្រោយរៀបការស្វាមីយល់ចិត្តមើលថែយ៉ាងល្អ ថែមមានកូនប្រុសគួរឲស្រលាញ់ម្នាក់ទៀត។ ហើយនៅថ្ងៃពិសេសម្ដងៗស្វាមីរបស់តារាស្រី Sririta តែងមានកាដូរពិសេសឲភរិយា មិនថាភរិយាចង់បានអ្វីក៏ទិញឲសព្វគ្រប់ មានទាំងឈុតពេជ្រកាបូបប្រេននាម និងបាច់ផ្កាស្រស់ស្អាតបំព្រង។ ថែមផ្កាវិញមិនមែនទិញជូនភរិយាមួយទងពីរទងនោះទេ តែគឺទាំងបាច់ដែលមានរាប់ពាន់ទងតែម្ដង ធ្វើឲអ្នកគាំទ្រនាំគ្នាចំអន់លេងឲថាបើលើកទាំងសួនយកមកឲបាន ប្រហែលលោកស្វាមីយកមកឲ Sririta ហើយ។
ដោយស្វាមីរបស់តួឯកស្រីជើងចាស់ Sririta Jensen ក៏គឺអ្នកជំនួញរូបសង្ហារនិងល្បីឈ្មោះលោក Korn Narongdej ដែលមានអាជីវកម្មច្រើនមុខនៅក្នុងដៃហើយក៏ជាទាយាទត្រកូលអ្នកជំនួញច្រើនឆ្នាំផងដែរ។ អ្នកទាំងពីរក្រោយរៀបការរួចក៏មានកូនប្រុសគួរឲស្រលាញ់ម្នាក់ ហើយកាលពីប៉ុន្មានថ្ងៃមុននេះគឺដល់ថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានរយះពេល៤ឆ្នាំ។ ដើម្បីបង្ហាញក្ដីស្រលាញ់ទៅដល់ភរិយាលោក Korn បាន Surprise ភរិយាជាមួយឈុតផ្កាបាច់ធំដែលមានចំនួនដល់ទៅ៤០០០ទង អត្ថន័យគឺសម្រាប់គម្រប់ខួប៤ឆ្នាំរបស់អ្នកទាំងពីរក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ