Yaya Urassaya ពិតជាហ៊ានខ្លាំងណាស់ ស្លៀកឈុតហែលទឹកវាលដើមទ្រូងចុះលេងទឹកទន្លេទាំងដែលព្រិលកំពុងធ្លាក់! មានរូបភាព

អាចនិយាយបានថារៀងរាល់ឆ្នាំដែលតារាសម្ដែងស្រី Yaya Urassaya តែងតែហោះហើរទៅសួរសុខទុកសមាជិកគ្រួសារនៅឯប្រទេសន័រវេស ដោយនៅក្នុងឆ្នាំថ្មីនេះសាម៉ីខ្លួនបាននាំអ្នកម៉ាក់ជាទីស្រលាញ់ទៅឆ្លងឆ្នាំថ្មីជាមួយលោកប៉ាយ៉ាងកក់ក្ដៅ

ជាក់ស្ដែង (10 មករា 2024) ស្រីស្អាត Yaya​ បានចេញមកបង្ហោះរូបភាពស្អាតៗ ច្រើនសន្លឹកផ្ញើរហ្វេនៗបានមើលដើម្បីបំបាត់ក្ដីនឹករលឹក មានសកម្មភាពជាច្រើនដូចជាការញុំអាហារពេលល្ងាច ជិះស្គី រៀបចំផ្កា តែអ្វីដែលពិសេសបំផុតនោះគឺនៅពេលនាង ប្រលែងខ្លួនជាមួយនិងឈុតហែលទឹកវាលដើមទ្រូងយ៉ាងស៊ិចស៊ី ហើយចុះលេងទឹកទន្លេរទាំងដែលព្រិលកំពុងធ្លាក់

After Footer (Active) - damrei Mr1 Zone2

ហ្វេនៗឃើញហើយត្រូវតែខមិនត្រូវតែឡាយមិនអាចអូសរំលងបានទេ នេះអាចនិយាយបានថាទោះបីជាអាកាសធាតុកំពុងត្រជាក់ធ្លាក់ព្រិលក៏មិនអាចលុបបំបាត់ភាពក្ដៅរោលរាលរបស់សាម៉ីខ្លួនបានដែរ

អត្ថបទដោយ : នីត្តា