ជាក្ដីស្រលាញ់របស់លោកតាចំពោះចៅ! កូនស្រីរបស់តួឯកស្រី Aff Taksaorn កុមារី Peemai បានទទួលកាដូរពិសេសពីលោកតាខាងឪពុក ឲរូបនាងសម្រាប់ជាកាដូរថ្ងៃកំណើត។ជាឡានទំនើបសេរ៊ីថ្មីមួយគ្រឿងតំលៃរាប់លាន លោកតាទិញទុកឲចៅស្រីឲហើយទោះដឹងថាពេលនេះចៅមិនទាន់អាចបើកឡានបានក៏ដោយ តែតាចង់គិតគូឲចៅឲហើយទាន់ខ្លួននៅមានកម្លាំងចាត់ចែងរួច ព្រោះអាណិតចៅស្រីដែលមិនបានរស់នៅជុំជាមួយ។
ដោយតួឯកស្រី Aff Taksaorn ថ្វីត្បិតរូបនាងនិងអតីតស្វាមីលោក Songkran Taechanarong លែងលះគ្នាដាច់ស្រេចហើយយូរឆ្នាំក្ដី តែរូបនាងនិងស្វាមីមានចំណងកូនស្រីដែលត្រូវទទួលខុសត្រូវរួមគ្នា។ហើយតួឯកស្រី Aff មិនដែលឃាត់ឃាំងស្វាមីមិនឲបានជួបកូនស្រីនោះឡើយ មានតែរូបនាងជាអ្នកនាំកូនស្រីទៅជួបលោកតាលោកយាយខាងក្រុមគ្រួសារ Taechanarong ដល់ផ្ទះជាញឹកញាប់ផងដែរ។ ថែមលោកតានិងលោកយាយ ក៏ស្រលាញ់ចូលចិត្តភាពវ័យឆ្លាតរបស់ចៅស្រី Peemai ខ្លាំងណាស់ ឃើញចៅស្រីធំបន្ដិចហើយលោកតា ក៏មានកាដូរពិសេសឲលោកតាបានទិញឡានទំនើបឲចៅ ទិញឲហើយទុកដល់ពេលចៅធំបានប្រើនិងពេលនេះឲម៉ែAff បានប្រើផងដែរ។ នេះជាក្ដីស្រលាញ់ពីលោកតាចំពោះចៅស្រី ហើយលោកតាក៏តែងបង្ហោះរូបជាមួយចៅស្រី Peemai ជាញឹកញាប់ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ