Ob Ob Nithi ចេញមកអះអាងពីឋានៈបេះដូងជាមួយ Prang ហើយថាកំពុងតែមើលចិត្តគ្នាព្រមទាំងប្រាប់ពីមូលហេតុដែលធ្វើអោយខ្លួនក្លាហ៊ានក៏ព្រោះតែ….! មានរូបភាព
ជាគូរស្នេហ៍តារាមួយគូរទៀតដែលគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងចំពោះរឿងទំនាក់ទំនង ថានិងមានការរីកចម្រើនទៅមុខដែរឬទេ សម្រាប់កំលោះ Ob Ob Nithi និង Prang Kanyaran ព្រោះហ្វេនៗគាំទ្រចង់អោយចេញមកបើកបង្ហាញខ្លួន បន្ទាប់ពីមានរូបភាពទៅដើរលេងនៅប្រទេសកូរ៉េ ថ្វីត្បិតតែមិនផុសរូបគូ តែក៏គ្រប់គ្រាន់និងយល់អត្ថន័យបាន
ជាក់ស្ដែង (11 មករា 2024) Ob Ob Nithi ក៏បានបើកចិត្តផ្ដល់បទសម្ភាសន៍ទាក់ទងនិងដំណើរកំសាន្ដទៅប្រទេសកូរ៉េកន្លងមកនេះ ដោយបង្ហាញថាខ្លួនតែងតែរៀបចំធ្វើរៀងរាល់ចុងឆ្នាំ ព្រោះមានមិត្តភ័ក្ដនៅទីនោះស្រាប់ មានឱកាសបានទៅហើយចឹងក៏បបួលរកគ្នាទៅជាមួយ បបួលមិត្តភ័ក្ដផ្សេងទៀតដែរតែគេអត់ទំនេរ ទើបបបួល Prang គាត់ប្រាប់ថាមិត្តគាត់នៅប្រទេសកូរ៉េដែរ ទើបប្រាប់ថានិងស្មគ្រ័ចិត្តនាំដើរលេង
វាជាទំនាក់ទំនងមួយដ៏ល្ង វារីកចម្រើនទៅមុខជារឿយៗ យើងមិនដឹងនោះទេថាអនាគតនិងទៅជាយ៉ាងណា មានអារម្មណ៍យើងធំៗអស់ហើយ ជាមនុស្សម្នាក់ដែលទាក់ទងជាមួយអ្នកណាហើយគិតតែ 2 – 3 ឆ្នាំនោះទេ ខ្ញុំជាមនុស្សសម្លឹងមើលអនាគត យើងចង់ច្បាស់លាស់ជាមួយអ្នកដែលយើងទាក់ទង ច្បាស់លាស់ជាមួយមនុស្សដែលចូលមកជីវិតយើង ទើបខ្ញុំសុំបញ្ជាក់ពីឋានៈរបស់ពួកយើង តែបើសួរថាពួកយើងចាប់ផ្ដើមមើលគ្នានៅពេលណា ប្រហែលមកពីគ្រប់ៗគ្នាជម្រុញអោយយើងនិយាយ អ្នកគាំទ្រក៏មានចំណែកដែរ វាប្រៀបដូចជាកំលាំងចិត្តដែលធ្វើអោយយើងហ៊ានក្នុងការធ្វើវា
ពេលដែលយើងធ្វើការរួមគ្នាយើងគ្រាន់តែជាបងប្អូនពិតមែន តែដល់ពេលគ្រប់គ្នានិយាយនិងជម្រុងពួកយើងឡើងមកទើបយើងទាំងពីរនាក់មានឱកាសបាននិយាយរកគ្នា ចំណែករឿងក្នុងចិត្តខ្ញុំប្រាកដចិត្តថាគាត់ច្បាស់ជាដឹង ព្រោះខ្ញុំក៏ដឹងដូចគ្នា
អត្ថបទដោយ : នីត្តា