គូនេះជួបគ្នាម្ដងទៀតហើយ! តួឯកប្រុសលោក Mario Maurer និងតួឯកស្រី Taew Natapohn មកសម្ដែងរួមគ្នាសារជាថ្មីក្នុងរឿងភាគថ្មីលើកនេះសុទ្ធតែក្លាយជាកំពូលតារាសម្ដែងហើយ ពេលនេះមិនរឹតតែមានស្នាដៃការសម្ដែងល្អច្រើនជាងកាលពីជួបគ្នាលើកដំបូងៗទៀត។ ចាំមើលថារឿងថ្មីនេះរបស់ Mario និង Taew នឹងល្អមើលយ៉ាងណាដែរ ព្រោះជារឿងភាគស្នេហាដ្រាម៉ាបែបមនោសញ្ចេតនាផង។
ដោយក្នុងឆ្នាំ២០២៤នេះ ទូរទស្សនស៍ប៉ុស្ដិ៍លេខ៣ថៃបានបង្ហោះឈុតខ្លីវីដេអូខ្សែរឿងថ្មីដែលជាការចាប់ដៃគូសម្ដែងរួមគ្នារបស់តួឯកប្រុសលោក Mario Maurer និងតួឯកស្រី Taew Natapohn។ ជាមួយនឹងរឿងភាគថ្មីកំពុងត្រៀមចាក់បញ្ចាំងក្នុងប៉ុស្ដិ៍លេខ៣ថៃ ដែលមានចំណងជើងថា ในวันที่ฝนพร่างพราย Kissed by the Rain រឿងភាគបែបសម័យ ស្នេហាលាយឡំនឹងមនោសញ្ចេតនា ដែលសិស្សប្អូនបានលួចស្រលាញ់សិស្សច្បងតែត្រូវខកចិត្ត និងបានត្រលប់មកជួបគ្នាវិញពេលដែលរូបលោកមានអ្វីគ្រប់យ៉ាង។ ចង់ដឹងថារឿង Kissed by the Rain មានដំណើរសាច់រឿងយ៉ាងណានោះ តោះមកទស្សនាវីដេអូខ្លីខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ