យូរមកម្ដងតែស្វីតណាស់ តួឯកប្រុស James Jirayu បង្ហោះរូបជាមួយគូស្នេហ៍លេងស្គីទឹកកក….

តួឯកប្រុសល្បីក្នុងរឿងភាគថៃលោក James Jirayu ដឹកដៃគូស្នេហ៍ទៅលេងជិះស្គីទឹកកកនៅទឹកដីប្រទេសជប៉ុន ដំណើរកំសាន្ដជិះស្គីបែបនេះទាំងគូទៅសឹងតែរាល់ឆ្នាំហើយព្រោះចូលចិត្តដូចគ្នា។ ហើយគូនេះក្រៅពីរូបភាពពេលមានដំណើរកំសាន្ដជាមួយគ្នា ថ្ងៃធម្មតាមិនសូវបង្ហោះរូបគូនោះទេ តែបង្ហោះលើកណាក៏មានតែភាពផ្អែមល្ហែមដែរបង្ហាញពីក្ដីស្រលាញ់ច្រើនឆ្នាំរបស់អ្នកទាំងពីរនៅតែល្អ ទោះមិនបង្ហាញច្រើនក្នុងបណ្ដាញសង្គមក៏ដោយ។

តួឯកប្រុសលោក James Jirayu កុំឃើញក្នុងបណ្ដាញសង្គមរបស់លោកបង្ហោះតែរូបភាពកាងារស្មានតែតារាដួងនេះនៅលីវនោះ ការពិតនៅពីក្រោយការមិនបង្ហោះរូបគូនេះ តួឯកប្រុសលោក James Jirayu កំពុងតែមានចំណងស្នេហាយ៉ាងផ្អែមល្ហែមជាមួយនឹងដៃគូដែលមិនមែនជាអ្នកក្នុងរង្វង់សិល្បៈ។ ដោយរូបលោកក៏មិនគិតលាក់បាំងនោះដែរ ធ្លាប់និយាយរួចម្ដងហើយថារូបលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីឈ្មោះ Foam តែដោយរូបនាងមិនមែនជាតារាដូចគ្នា ទើបចង់ឲគូស្នេហ៍មានភាពផ្ទាល់ខ្លួនមិនបង្ហោះរូបច្រើន។ ហើយទាំងគូក៏តែងមានរូបភាពពេលដើរកំសាន្ដជាមួយគ្នាផងដែរ ឆ្នាំនេះមានដំណើរកំសាន្ដដើមឆ្នាំ James Jirayu នាំមិត្តស្រីទៅលេងជិះស្គីទឹកកកនៅប្រទេសជប៉ុន ហើយក៏មានមិត្តសម្លាញ់ តួឯកស្រី Toey Jarinporn និងលោក Ton Arch រួមក្នុងដំណើរកំសាន្ដក្រៅប្រទេសលើកនេះផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ