ថ្ងៃមុនជាតួរងសោះ ម៉ែប្រាងក្នុងរឿងបុព្វេរសន្និវាស ក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មីហើយ…

ក្លាយជាតួឯកស្រីរះថ្មីមួយដួងដែរហើយ! ម៉ែប្រាងក្នុងរឿងបុព្វេរសន្និវាសដែលអ្នកទស្សនាបានស្គាល់ថាជាកូនស្រីក្នុងរឿងរបស់ Bella ពេលនេះមានរឿងដែលខ្លួនឯងបានតំណែងជាតួឯកស្រីហើយ។ ដោយតារាស្រីរូបនេះនៅក្នុងរឿងបុព្វេសន្និវាសកន្លងមក ធ្វើឲអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំងពីស្នាដៃការសម្ដែង ថែមមានមុខមាត់ស្រស់ស្អាតនិងវ័យក្មេងសមជាតួឯកស្រីថ្មីផងដែរ។

ម៉ែប្រាងក្នុងរឿងបុព្វេសន្និវាសរូបនេះមានឈ្មោះពិតហៅថា Pee Pee Punpreedee ជាតារាស្រីរះថ្មីទើបប្រឡូកក្នុងវិស័យការសម្ដែង ពេលនេះរូបនាងចាប់យកតំណែងជាតួឯកស្រីបានហើយ។ ដោយប៉ុស្ដិ៍លេខ៣ថៃបានឲ Pee Pee Punpreedee ជាតួឯកស្រីនៅក្នុងរឿង พรชีวัน Pornchiwan ចាប់ដៃគូសម្ដែងជាមួយតួឯកប្រុសរះថ្មីដូចគ្នាលោក Kao Noppakao។ ហើយរឿងភាគ Pornchiwan នេះក៏ជារឿងភាគតវគ្គពីរឿងសុភាពបុរសជុថះថេព ជារឿងតវគ្គមកដល់ជំនាន់កូនៗ។ អ្នកដែលធ្លាប់ទស្សនារឿង សុភាពបុរសជុថះថេព ពិតជាចង់ឃើញរឿងភាគវគ្គបន្ដជំនាន់កូនៗរឿងនេះជាក់ជាមិនខាន។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ