តារាស្រីកែភេទ Poyd ដែលរកបានស្នេហ៍ពិត បង្ហោះសារផ្អែមល្ហែមគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំ….

តារាសម្ដែងស្រស់លេចធ្លោរនិងត្រូវបានគេស្គាល់ថាជាតារាស្រីកែភេទបានស្អាតដូចស្រីពិតៗក្នុងប្រទេសថៃនាង Poyd Treechada បានបង្ហោះសារផ្អែមល្ហែមសម្រាប់ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍បានរយះពេល១ឆ្នាំរបស់នាងនិងស្វាមី។ ដោយ Poyd បានឲដឹងផងដែរថា ក្រោយរៀបការទើបនាងដឹងថាជីវិតគូមិនមែនជារឿងងាយស្រួល តែនាងក៏អរគុណដែលធ្វើឲរូបនាងមានឱកាសបានរៀនបានដឹងក្នុងជីវិតរស់នៅរបស់នាង និងអរគុណស្វាមីនាងដែលតែងនៅក្បែរនិងមើលថែគ្នាទៅវិញទៅមកយ៉ាងល្អរហូតមក។

ដោយតារាស្រីកែភេទក្នុងសិល្បៈថៃនាង Poyd Treechada កាលពីឆ្នាំកន្លងទៅនេះរូបនាងបានលាភាពនៅលីវសាងជីវិតគ្រួសារហើយ ហើយពេលនេះក៏ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍រៀបការបាន១ឆ្នាំរបស់អ្នកទាំងពីរផងដែរ។ ស្វាមីរបស់តារាស្រី Poyd ក៏គឺអ្នកជំនួញដ៏ល្បីឈ្មោះម្ចាស់ហាងអាហារច្រើនកន្លែងក្នុងប្រទេសថៃលោក Oak Hongyok ជាអ្នកក្នុងត្រកូលមានសម្បត្ដិស្ដុកស្ដម្ភ ថ្ងៃរៀបការរូបលោកថែមទាំងបានធ្វើមង្កុដមាសឲ Poyd ថែមទៀតផង។ គម្រប់ខួបអាពាហ៍ពិពាហ៍បាន១ឆ្នាំនេះ តារាស្រី Poyd បាននិយាយពាក្យក្នុងចិត្តអរគុណដល់ស្វាមីដែលបានមើលថែនាងយ៉ាងល្អនិងបានធ្វើឲនាងរៀនដឹងពីជីវិតគូជីវិតគ្រួសារមួយដែលពេញលេញ ទោះជាពេលខ្លះជួបបញ្ហាតែនេះជាជីវិតគ្រួសារនិងបានប្រើការស្រលាញ់ជំនះរាល់បញ្ហាបានរហូតមក។ជីវិតក្រោយរៀបការរបស់នាងនិងស្វាមីគឺ Happy និងទើបតែបាននាំគ្នាដើរកំសាន្ដទៅក្រៅប្រទេសជាច្រើនកន្លែងផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ