អាពាហ៍ពិពាហ៍ គឺជាពិធីដ៏មានសារសំខាន់មួយប្រចាំជីវិតរបស់ប្រជាជនខ្មែរយើងគ្រប់គ្នា ទាំងផ្នែកច្បាប់ និងផ្នែកប្រពៃណីវប្បធម៌។ ជាក់ស្តែង គេតែងតែលឺការលើកឡើងជារឿយៗថា “មួយជាតិការម្តង ត្រូវតែរៀបចំឲ្យបានល្អបំផុត”។ ប៉ុន្តែ មិនមែនគ្រប់គ្នា សុទ្ធតែមានលទ្ធភាពរៀបចំមង្គលការបានតាមក្តីស្រមៃនោះឡើយ។ នេះជាមូលហេតុតែមួយគត់ដែលស្ថានីយ៍ទូរទស្សន៍បាយ័នបានសហការជាមួយស្រាបៀរអាន់ឆ័រ ក្នុងការបង្កើតកម្មវិធីទូរទស្សន៍មួយ ឈ្មោះថា “អាពាហ៍ពិពាហ៍បេះដូងនិងបេះដូង” ដើម្បីជួយរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យសមតាមបំណងរបស់គូស្វាមីភរិយា។
គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ មានគូស្វាមីរហូតដល់ទៅជាង១០គូមកហើយ ដែលស្រាបៀរអាន់ឆ័រ បានជួយបំពេញបំណង ដូចជា ការដេគ័រផ្កាក្នុងរោង ឈុតអាហារពិសេស ការរចនារ៉ូបអាពាហ៍ពិពាហ៍ ឬការអញ្ជើញតារាក្នុងក្តីស្រមៃមកសម្តែងក្នុងថ្ងៃមង្គលរបស់ខ្លួន តាមរយះកម្មវិធីអាពាហ៍ពិពាហ៍បេះដូងនិងបេះដូងនេះ។
កម្មវិធីនេះមានការចាក់ផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃចន្ទ ចាប់ពីម៉ោង៩ យប់ ហើយក៏មានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ទូរទស្សន៍បាយ័នផងដែរ។ កូនកំលោះ កូនក្រមំដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍អាចទាក់ទងមកកម្មវិធីតាមលេខទូរស័ព្ទ 096 64 64 996 និង 012 82 72 19 ដើម្បីទទួលបានព័ត៌មានបន្ថែម។