ចាប់បានច្បាស់ៗលោក Songkran កំពុងមានចំណងស្នេហាថ្មីផ្អែមល្ហែមជាមួយតារាស្រីរូបនេះ…

ច្បាស់ៗគូនេះពិតជាកំពុងមានចំណងស្នេហាទាក់ទងគ្នាហើយ! មហាជននាំគ្នាចាប់សង្កេតចំណងស្នេហាថ្មីរបស់លោក Songkran Taechanarong ជាមួយតារាស្រីមួយដួងទៀតក្នុងសិល្បៈថៃ។ គូនេះមិនបានបង្ហោះរូបគូផ្អែមល្ហែមជិតស្និទ្ធ ដូចកាលពីចំណងស្នេហារបស់លោកលើកមុនៗនោះទេ តែបង្ហាញពីចំណងស្នេហាដែលមិនបង្ហាញជាសាធារណះ តែក៏មិនលាក់បាំង មិនមានរូបគូតែមានរូបទៅដើរលេងកន្លែងតែមួយ មើលតែរូបក៏ដឹងថាគូនេះគាត់មកជាមួយគ្នាផងដែរ។

ដោយតារាស្រីដែលកំពុងមានពត៌មានជាគូស្នេហ៍ថ្មីរបស់លោក Songkarn Taechanarong នោះក៏គឺតារាស្រីនាង Mind Napasasi ហើយគូនេះក៏ធ្លាប់លេចរូបភាពម្ដងរួចមកហើយពេលទៅលេងវាយកូនគោលជាមួយគ្នា លើកនេះក៏មានរូបភាពម្ដងទៀតគឺបានទៅដំណើរកំសាន្ដកន្លែងតែមួយផងដែរ។អ្វីដែលរឹតតែធ្វើឲអ្នកគាំទ្រជឿថា តារាស្រី Mind Napasasi ជាចំណងស្នេហាថ្មីរបស់លោក​ Songkran នោះព្រោះបានទាំងឃើញអ្នកទាំងពីរឆ្លើយឆ្លង Comment គ្នាទៅមកក្នុងបណ្ដាញសង្គមថែមទៀតផង។ គួរបញ្ជាក់ផងដែរថាលោក Songkarn Taechanarong គឺជាអ្នកជំនួញល្បីមួយរូបក្នុងប្រទេសថៃ ដែលត្រូវបានស្គាល់ថាជាអតីតស្វាមីរបស់តារាស្រី Aff Taksaorn និងត្រូវជាសង្សារចាស់របស់តារាស្រីនាង Matt Peranee ផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ