សម្រស់ផូរផង់ណាស់ តារាស្រីនាង Woonsen មកសាកឈុតកូនក្រមុំត្រៀមក្នុងពិធីហើយ…

ស្រស់ស្អាតផូរផង់ណាស់ជិតដល់ថ្ងៃពិធីរឹតស្រស់ស្អាត! តារាសម្ដែងនិងជាពិធីការនីស្រីនាង Woonsen Viritipa បង្ហោះកម្រងរូបភាពក្នុងបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពរូបនាងទៅលឈុតរៀបការព្រោះជិតដល់ថ្ងៃពិធីមង្គលការរបស់រូបនាងហើយ។ ដោយក្រោយពីរូបនាងឆ្លើយយល់ព្រមរៀបការនឹងគូស្នេហ៍ ពេលនេះបានដេញវេលាល្អបានហើយនិងកំពុងតែមម៉ាញឹកក្នុងការគិតគូរៀបចំពិធីមង្គលការឲបានល្អផងដែរ។

ដំណឹងបង្ហោះលឈុតរៀបការក៏ដូចជាបង្ហើបប្រាប់ថារូបនាងជិតចូលរោងការហើយ ធ្វើឲមិត្តៗអ្នកគាំទ្រជាច្រើននាំគ្នាចូលមកសម្ដែងក្ដីត្រេកអរជាមួយរូបតារាស្រី Woonsen Viritipa ហើយក៏សសើរពីភាពស្រស់ស្អាតរបស់នាងក្នុងឈុតកូនក្រមុំផងដែរ។ តារាស្រី Woonsen ក្នុងសម្រស់ឈុតរ៉ូបពណ៌ស ឈុតកូនក្រមុំ ត្រូវបានអ្នកគាំទ្រសសើរថាជាកូនក្រមុំដែលស្រស់ស្អាតមានរូបរាងតូចច្រលឹងនិងសម្បុរស្បែកល្អសភ្លឺរលោង ទោះជារូបនាងមានអាយុរ៤២ឆ្នាំហើយក៏ដោយ។ តោះមកមើលកម្រងរូបតារាស្រី​ Woonsen ក្នុងឈុតកូនក្រមុំទាំងអស់គ្នា៖

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ