តួឯកស្រី Baifern មកលើកនេះមិនធម្មតា សម្ដែងរួមតារាប្រុសដល់ទៅ៩នាក់ក្នុងរឿងភាគថ្មី(មានវីដេអូ)

តួឯកស្រី Baifern Pimchanok មិនធម្មតាទៀតហើយជាមួយរឿងភាគថ្មីក្នុងឆ្នាំ២០២៤នេះ។ ដោយលើកនេះមកបង្ហាញសម្រស់លេចធ្លោរខ្លាំង មានទាំងភាពស្រស់ស្អាត ស៊ិចស៊ី ជាមួយឈុតឆាកក្ដៅរោលរាល សម្ដែងរួមគ្នានឹងតួឯកប្រុសទាំង៩រូបក្នុងរឿងភាគថ្មីនេះ។ ដោយអ្នកគាំទ្រជឿជាក់លើកសមត្ថភាពនាងថា តួឯកស្រី Baifern Pimchanok អាចលេងជាតួអង្គបែបនេះបាន ព្រោះធ្លាប់ឃើញស្នាដៃ Baifern សម្ដែងបានល្អរួចមកហើយជាមួយរឿងភាគកន្លងមកទោះមានដៃគូតារាប្រុសច្រើន គ្រាន់តែលើកនេះកាន់តែច្រើនជាងលើកមុនៗសម្ដែងរួមគ្នាជាមួយតារាប្រុសដល់ទៅ៩នាក់ឯណោះ។

រឿងភាគថ្មីសម្រាប់ឆ្នាំ២០២៤នេះ របស់តួឯកស្រីសម្រស់ស្បែកសខ្ចីនាង Baifern Pimchanok មានចំណងជើងថា ทองประกายแสด (Thong Prakai Saed) ជារឿងភាគនិយាយពីរឿងរ៉ាវរបស់នារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត មានក្ដីស្រម៉ៃចង់មានចង់បាន ចង់ក្លាយជាតារា តែដើរខុសផ្លូវ ធ្វើឲជីវិតនាងជួបជាមួយបុរសដល់ទៅ៩នាក់ ហើយក្នុងចំណោមនោះបុរសរូបណានឹងក្លាយជាតួឯកពិតប្រាកដរបស់តួឯកស្រី Baifern កុំភ្លេចតាមដានទស្សនា។ តោះមកទស្សនាឈុតឆាកខ្លីៗនៃខ្សែរឿងនេះជាមួយវីដេអូខាងក្រោមនេះ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ