ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ថ្មីៗនេះតារាកំប្លែងមាឌតូចល្បីឈ្មោះ នាយក្រិន បានចេញមុខរៀបរាប់អំពីរឿងរ៉ាវជីវិត ទាក់ទងនឹងភរិយារបស់ខ្លួន បានលួចផិតក្បត់ទៅមានអ្នកថ្មី ដោយបន្សល់ទុកកូនតូចៗឲ្យលោកមើលថែតែម្នាក់ឯង។
ក្នុងនោះផងដែរ ស្រាប់តែកាលពីពេលថ្មីៗនេះ តារាកំប្លែងនាងហុងដា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ នាយក្រិន នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់លោក និងថែមទាំងបានរៀបរាប់សារដ៏ខ្លោចចិត្តមួយឃ្លារថា៖
«អ្នកដាច់ចិត្តធ្វើបាបវា ចឹងកម្មពារវានឹងសងអ្នកវិញមិនខាននៅថ្ងៃណាមួយ»។
ក្រោយពេលមហាជនឃើញរូបភាពនិងសារមួយឃ្លារនេះភ្លាម គ្រប់គ្នាក៏បានកើតចិត្តអាណិតដល់ នាយក្រិន ដែលមិននឹកស្មានថាភរិយាលោកដាច់ចិត្តទៅតាមអ្នកថ្មី ចោលលោកនិងកូនៗបែបនេះនោះទេ៕
អត្ថបទដោយ៖សុីវលី