កាន់តែមានលុយកាន់តែសាមញ្ញ! Kimberly ធ្វើខួបកំណើតគម្រប់អាយុ 32 ឆ្នាំៗនេះសាមញ្ញៗតែកក់ក្ដៅខ្លាំងណាស់ព្រោះ…….! មានរូបភាព
អាយុ 32 ឆ្នាំជាផ្លូវការហើយ សម្រាប់តួឯកស្រីស្អាត Kimberly Ann ដោយឆ្នាំនេះសាម៉ីខ្លួនបានរៀបចំកម្មវិធីខួបកំណើតយ៉ាងសាមញ្ញបំផុតប៉ុន្ដែកក់ក្ដៅក៏ខ្លាំងណាស់ដែរ
ដោយម្ចាស់ខួបបានបណ្ដើរស្វាមីជាទីស្រលាញ់ Mak Prin ព្រមទាំងអ្នកស្និតស្នាលទៅវត្តធ្វើបុណ្យ ទទួលសិរីមង្គលសម្រាប់ជីវិត អមជាមួយប្រយោគសារថា “32 Grateful to have you all here today naka”
Kimberly ក៏ត្រូវបានមិត្តភ័ក្ដពញ្ញាក់អារម្មណ៍ដោយការលើកនំខេកដ៏ធំមកជូន សាម៉ីខ្លួនឃើញបែបនេះញញឹមបិទមាត់មិនជិតសោះឡើយ ហើយអ្វីដែលសំខាន់មានម្នាស់បេះដូងនៅក្បែរប្រាណចាំផ្ដល់កំលាំងចិត្តនិងស្នាមញញឹមគ្រប់ពេល
អត្ថបទដោយ : នីត្តា