តួឯកប្រុស Nadech តែងកាយជាបុរសអារ៉ាប់សម្រាប់ខ្សែរឿងថ្មី អ្នកគាំទ្រលាន់មាត់ថាសង្ហារគ្រប់គ្នា…

មួយស្ទាយនេះពិតជាសង្ហារសាកសមនឹងទម្រង់មុខមាត់របស់រូបលោកខ្លាំងណាស់! មិត្ដៗអ្នកគាំទ្រនាំគ្នាសសើរគ្រប់គ្នា ក្រោយឃើញការតុបតែងកាយរបស់តួឯកប្រុសលោក Nadech Kugimiya ក្នុងស្ទាយនិងឈុតជាបុរសអារ៉ាប់ សម្រាប់ខ្សែរឿងថ្មីនៅក្នុងឆ្នាំ២០២៤នេះ។ ហើយក៏សសើរអ្នកដឹកនាំរឿងភាគដែរដែលរើសលោក Nadech ជាតួឯកប្រុសនៅក្នុងរឿងនេះ ព្រោះបើមើលទៅលោក Nadech តែងជាបុរសអារ៉ាប់ពិតជាសង្ហារមិនចាញ់ជនជាតិអារ៉ាប់ពិតៗនោះឡើយ។

ដោយកម្រងរូបភាពជាបុរសអារ៉ាប់របស់លោក Nadech Kugimiya ទាំងនេះគឺត្រូវបានបង្ហោះដោយអ្នកដឹកនាំរឿងល្បីឈ្មោះក្នុងប្រទេសថៃមួយរូប។ ព្រោះរូបលោកបានជ្រើសរើសតារាប្រុសលោក Nadech ជាតួឯកប្រុសក្នុងរឿង ฟ้าจรดทราย(Fah Jarod Sai) រឿងភាគស្នេហាមនោសញ្ចេតនាបែបថ្មី ស្ទាយតែងខ្លួនខុសពីរាល់ដងព្រោះថតនៅដែនដីវាលខ្សាច់ តុបតែងកាយជាជនជាតិអារ៉ាប់ផងដែរ។ តួឯកប្រុសមានហើយ នៅឡើយតួឯកស្រីសម្រាប់រឿងនេះ អ្នកដឹកនាំរឿងមិនទាន់បង្ហើបប្រាប់នោះទេ ព្រោះចង់ស្ដាប់សម្លេងបោះឆ្នោតគាំទ្រពីប្រិយមិត្តសិនថាចង់ឲតារាស្រីដួងណាដែរ? មកគូជាមួយតួឯកប្រុសលោក Nadech ក្នុងរឿងថ្មីនេះ។ ពេលនេះអ្នកដែលបានទទួលការគាំទ្រពីមហាជនច្រើនជាងគេមានដូចជា តួឯកស្រី Yaya Urassaya តួ​ឯកស្រីKimberley Anne Woltemas តួឯកស្រី​ Baifern Pimchanok និងតួឯកស្រី Pinky Savika ចុះអ្នកទាំងអស់គ្នាវិញគិតថាតារាស្រីដួងណាដែរដែលសាកសម?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ