តួឯកស្រី Bella រំភើបណាស់មានរូបក្រមួនកិត្ដិយស សួរថាដូចរូបនាងមនុស្សពិតៗដែរទេ?

តួឯកស្រីកំពុងមានសន្ទុះប្រជាប្រិយភាពនាង ฺBella Ranee សួរមិត្តៗអ្នកគាំទ្រថា ដូចឬមិនដូចដែររូបសូនក្រមួនរបស់នាង? ដោយរូបនាងពិតជាមានក្ដីរំភើបនិងរីករាយណាស់ដែលទទួលបានកិត្ដិយសក្លាយជាតារាស្រីមានរូនសូនក្រមួនជារូបរបស់ខ្លួនឯង ទុកឲក្មេងៗជំនាន់ក្រោយបានមើល និងជាការបង្ហាញពីភាពជោគជ័យក្នុងវិស័យការសម្ដែងរបស់រូបនាងផងដែរ។

តួ​​ឯកស្រី Bella Ranee ្ក្រោយពីសម្ដែងជាតួឯកស្រីនៅក្នុងរឿងបុព្វេរសន្និវាសហើយ ទទួលបានការគាំទ្រមានអ្នកទស្សនាទូទាំងប្រទេសរួចមក។ រូបនាងត្រូវបានខាងមន្ទីវប្បធម៌ក្នុងប្រទេសថៃ ទាក់ទងមកនាងដើម្បីសុំរូបនាងយកមកធ្វើជារូបក្រមួនសូន ដើម្បីដាក់តាំងបង្ហាញជាកត្ដិយសដល់រូបនាងដែលមានស្នាដៃ។ នេះមិនជាញឹកញាប់នោះទេដែលតារាសម្ដែងស្រីទទួលបានកិត្ដិយសរូបក្រមួនសូននេះ ព្រោះតួឯកស្រី Bella ទើបជាតារាស្រីទី៣ទេដែលទទួលបាន បន្ទាប់ពីតារារៀមច្បង Anne Thongprasom និងតួឯកស្រី Pancake Khemanit ដែលមានរូបក្រមួនដូចគ្នា។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ