តួឯកស្រី Nycha នាំ Tono និងក្រុមគ្រួសារចូលរួមកម្មវិធីមង្គលការរបស់បងប្រុស បរិយាកាសគ្រួសារកក់ក្ដៅណាស់…

បរិយាកាសគ្រួសារពិតជារីករាយមានសុភមង្គលណាស់! តួឯកស្រីសម្រស់ស្រទន់នាង Nycha Nuttanicha បង្ហាញទិដ្ឋភាពថ្ងៃមង្គលការបងប្រុស ទីបំផុតថ្ងៃនេះក៏បានមកដល់ បងប្រុសនាងបានចូលរោងការមុននាងហើយ។ ថ្ងៃមង្គលថ្ងៃរីករាយក្នុងគ្រួសារបែបនេះ Nycha ក៏មិនភ្លេចដែរបានអញ្ជើញតារាប្រុសលោក Tono Pakin និងក្រុមគ្រួសារជាភ្ញៀវកិត្ដិយស ចូលរួមកម្មវិធីមង្គលការរបស់បងប្រុសនាង​ កម្មវិធីរៀបចំបែបលក្ខណះគ្រួសារនៅស្រុកកំណើតនិងតុបតែងកាយស្ទាយម៉ុងតាមអ្នកតំបន់នោះផងដែរ។

តួឯកស្រី Nycha និងតួឯកប្រុសលោក Tono មិនត្រឹមតែកូនៗស្រលាញ់គ្នានោះទេ តែគ្រួសារទាំងសងខាងក៏ស្និទ្ធស្នាលគ្នាខ្លាំងណាស់ មានកម្មវិធីធំតូចនៅក្នុងក្រុមគ្រួសារគឺមិនចោលគ្នានោះទេ។ លើកនេះជាកម្មវិធីមង្គលការរបស់បងប្រុស Nycha ហើយទោះជាផ្លូវនៅឆ្ងាយកម្មវិធីរៀបចំនៅស្រុកកំណើតក៏លោក Tono និងក្រុមគ្រួសារទៅចូលរួមផងដែរ។ ធ្វើឲអ្នកគាំទ្រនាំគ្នាសួរហើយថា ពេលនេះកម្មវិធីមង្គលការបងប្រុសរៀបចំហើយ ចុះមង្គលការប្អូនវិញគិតគូពេលណាដែរ? មិត្ដៗអ្នកគាំទ្រចង់ឃើញថ្ងៃមង្គលការរបស់ Nycha និង Tono ហើយ។ តោះមកមើលទិដ្ឋភាពថ្ងៃពិធីមង្គលរបស់គូបងៗខាងក្រោមនេះសិន៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ