មានអ្នកគាំទ្រក៏មានអ្នករិះគន់ ស្នេហាតួឯកស្រី Aff Taksaorn លើកនេះក្ដៅដូចបាយពុះ សូម្បីស្លៀកវាលក៏ថា…

តួឯកស្រីសម្រស់ចាំនាង Aff Taksaorn មើលទៅចំណងស្នេហាថ្មីថ្មោងរបស់នាងលើកនេះ ទទួលបានទាំងពាក្យរិះគន់ផងនិងពាក្យជូនពរផងដែរពីសំណាក់មហាជន រូបនាងមានទាំងអ្នកគាំទ្រនិងអ្នកមិនពេញចិត្ត។ ជាពិសេសក្រោយការបង្ហោះរូបភាពនិងវីដេអូមួយចុងក្រោយថ្មីៗនេះរបស់តួឯកស្រី Aff ជាមួយតារាប្រុសលោក Nonkul ធ្វើឲមានអ្នកចូលមក comment ជាច្រើននាក់។ ខ្លះថាតារាស្រី Aff ឥឡូវខុសប្លែកពីមុន មើលតែការតែងកាយក៏ប្លែកឆ្ងាយ ខ្លះថាចំណងស្នេហាតារាប្រុសប្អូនជាងមិនយូរអង្វែងនោះទេ ធ្វើឲអ្នកគាំទ្រតួឯកស្រី Aff Taksaorn អត់ទ្រាំមិនបានក៏ចូលមក comment តបតវិញពេញបណ្ដាញសង្គមផងដែរ។

ដោយតួឯកស្រី Aff Taksaorn ពេលនេះទំនាក់ទំនងរបស់រូបនាងជាមួយតារាប្រុសលោក Nonkul Chanon អាចហៅច្បាស់ៗហើយផងដែរថាជាគូស្នេហ៍ថ្មីថ្មោងនៅក្នុងសិល្បះថៃ។ ថែមទាំងគូគឺជាគូស្នេហ៍តារាដែលមានភាពផ្អែមល្ហែម មានរូបគូបង្ហោះឲឃើញជាញឹកញាប់ និងចេញទៅកម្មវិធីណាៗក្នុងសិល្បៈ ក៏បណ្ដើរគ្នាទៅត្រសងជាគូស្នេហ៍តារាដែលស្រលាញ់គ្នាមិនលាក់បាំងអ្នកគាំទ្រនោះឡើយ។​ ថ្មីៗនេះ Aff និង Nonkul ក៏មានកាងារថតម៉ូដែលរួមគ្នា ក្នុងឈុតអាវវាល មើលទៅគូនេះស្រស់ស្អាតសាកសមណាស់ ជាពិសេសគឺតារាស្រី Aff តែម្ដង តែងបែបនេះហើយឡើងក្មេងវ័យ។ តែមិនរួចខ្លួនពីអ្នករិះគន់នោះឡើយ ឃើញរូបភាពនេះរបស់ Aff ហើយបែរជានាំគ្នាមក comment ថា Aff តែងស៊ិចស៊ីខុសពី Aff ពីមុន និងថាមានគូស្នេហ៍ក្មេងជាងខ្លួនស្នេហាមិនបានយូរ ធ្វើឲអ្នកគាំទ្រនាំគ្នាចេញមកកាពារ Aff គ្រប់គ្នា។ ដោយអ្នកគាំទ្រថា Aff នៅតែក្មេងស្រស់ស្អាត អាចស្អាតជាងអ្នកថាគេដែលអាយុរតិចជាងគេនេះផង ហើយរឿងស្នេហាមិនអាចទាយទុកមុននោះទេ តែពេលនេះគូនេះគេស្រលាញ់គ្នា គួរណាស់តែជូនពរ ហើយបើមិនគាំទ្រទេក៏មិនបាច់តាមដានមើលក៏បាន ទុកឲអ្នកដែលស្រលាញ់ Aff និង Nonkul ជាអ្នកតាមដានគាំទ្រវិញ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ