Toey Jarinphon ផុសរូបសោកសៅទឹកភ្នែកហូរជ្រែកថ្ពាល់ព្រោះតែ………មិនគួណាស្លាប់ចោលកូច្រើនយ៉ាងនេះទេ! មានរូបភាព
ចាត់ទុកថាជាហេតុការសោកសៅមួយរឿងទៀតដែលអង្រួនចិត្តដល់អ្នកបណ្ដាញសង្គម សម្រាប់ពត៌មាន មេអណ្ដើក Leatherback ស្លាប់ទាំងមិនអស់ចិត្តរួមជាមួយពង 136 គ្រាប់មូលហេតុខ្សែរុំកលង់ទឹកស្លាប់
ដោយក្នុងចំណោមនោះក៏មានតារាសម្ដែងស្រី Toey Jarinphon ក្នុងវ័យ 33 ឆ្នាំដែលជាប់ឈ្មោះថាជាតារាខាងអនុរក្សធម្មជាតិនិងបរិស្ថាន សាម៉ីខ្លួនបានចូលរួមសម្ដែងក្ដីសោកស្ដាយចំពោះរឿងនេះតាមរយៈ IG story ឈ្មោះ @toeyjarinporn រួមជាមួយនឹងនិមិត្តសញ្ញា Emoji ជាមួយនឹងទឹកភ្នែកពោរពេញដោយការសោកស្តាយ មុននឹងចេញសារចុងក្រោយធ្វើជាអ្នកនាំពាក្យថាមេអណ្ដើក Mafueng ប្រសិនបើអាចចង់អោយគ្រប់គ្នាជួយគ្នារើសសម្រាម ជាពិសេសខ្សែ ព្រោះកំឡុងពេលនេះជាពេលមួយដែលមេអណ្ដើកឡើងមកគោកដើម្បីពង
“ភ្នែកឡើងប៉ោងអស់ហើយណា “រូបយំ” គួអោយអាណិតណាស់ RIP មេអណ្ដើក Mafueng តាមពិតទៅប្រទេសយើងមេអណ្ដើក Mafueng ឡើងមកពងនៅលើគោកឆ្នេរខ្សាច់តែប៉ុន្មានក្បាលតែប៉ុណ្ណោះ ការបាត់លើកនេះចាត់ទុកថាជាការបាត់បង់ធំធេង សូមអោយមេអណ្ដើកដែលនៅសល់មានសុវត្តិភាពផងចុះ
មួយរយៈនេះជាពេលដែលមេអណ្ដើកឡើងមកលើគោកដើម្បីពង នរណាដែលនៅជិតមាត់ឆ្នេរសូមអោយមើលថែពួកវាផងណាស់ចា ជាពិសេសរឿងខ្សែដែលចោលទៅ”
អត្ថបទដោយ : នីត្តា














