ឈប់សង្ស័យទៀតទៅ Songkran ឆ្លើយតបយ៉ាងពេញៗមាត់ថាកំពុងទាក់ទងនិង Mind Napasasi ព្រមទាំងប្រាប់ដើមទងដែលធ្វើអោយបានជួបគ្នា! មានរូបភាព

ថ្ងៃទី 26 មករា 2024 បន្ទាប់ពីមានពត៌មាននិងរូបភាពរបូតផុសចេញមកជាបន្ដបន្ទាប់ ហើយពេលនេះបេះដូងរបស់ Songkran Techanarong ថៅកែធំរបស់ Bonanza Khao Yai លែងនៅទំនេរទៀតហយ ព្រោះមាន Mind Napasasi ថែមទាំងមានអ្នកពូកែសង្កេតឃើញអ្នកទាំងពីរទៅផឹកទឹកតៅហ៊ូនៅហាងមួយ ហើយខាងប្រុសក៏ធ្លាប់និយាយថាលែងនៅទំនេរទៀតហើយ ថែមទាំងសរសើរខាងស្រីថាមានចិត្តគំនិតល្អ សុំរស់នៅជាមួយគ្នាបែបស្ងាត់ៗល្អជាង

ជាក់ស្ដែងមកដល់ពេលថ្មីៗនេះខាង Nine Entertainment បានរាយការណ៍ថាលោក Songkran បានផ្ដល់បទសម្ភាសន៍ចំពោះរឿងថាលែងនៅទំនេរដូចមុនទៀតនិងតើកំពុងទាក់ទងជាមួយនរណា ហើយសាម៉ីខ្លួនក៏តបយ៉ាងត្រង់ទៅត្រង់មកថា ចាំពេលក្រោយចាំនាំមកអោយឃើញ

After Footer (Active) - damrei Mr1 Zone2

តែដល់ពេលសួរថាជាម្នាក់តែកំពុងមានពត៌មានជាមួយគ្នាមែនទេ Songkran ព្រមទទួលថាមែនហើយ សម្រាប់មូលហេតុដែលអាចឈានមកដល់ពេលនេះបានក៏ពោះមិត្តភ័ក្ដអ្នកលេងកីឡាដូចគ្នាគេសុទ្ធពូកែលេងវាយកូនហ្គោល សម្រាប់អ្នកមិនជំនាញដូចជាខ្ញុំក៏មានតែពីរនាក់គាត់និងេង ទើបយើងចាប់ផ្ដើមនិយាយគ្នា ហើយក៏និយាយបានមួយរយៈ គាត់ជាមនុស្សគិតល្អ នៅជាមួយហើយសប្បាយចិត្ត

អត្ថបទដោយ : នីត្តា