ចប់រឿងដ្រាម៉ាទិញរ៉ូបស្លៀកកាច់គ្នា តួឯកស្រី Aff និងគូស្នេហ៍ថ្មី Songkran មានជីវិតស្នេហាថ្មីល្អទាំងគូ…

ម្ចាស់ខ្លួនអត់ដឹងទេ​តែអ្នកគាំទ្របានដ្រាម៉ាដាក់គ្នាពេញបណ្ដាញសង្គមហើយ ក្រោយឃើញគូស្នេហ៍ថ្មីរបស់លោក Songkran Taechanarong តារាស្រីសម្រស់ស្បែកសខ្ចីនាង Mind Napasasi បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតរ៉ូបដូចគ្នាបេះដាក់ ទាំងម៉ូតទាំងពណ៌ ដូចគ្នាជាមួយនឹងរ៉ូបដែលតួឯកស្រី Aff Taksaorn បានស្លៀកបង្ហាញខ្លួនក្នុងកម្មវិធីកាលពីពេលមុនកន្លងទៅនេះ។

ជាការចៃដន្យឬតាំងចិត្ត អ្នកលេងបណ្ដាញសង្គមជាច្រើននាក់បានចាប់សង្កេតការតែងកាយរបស់តារាស្រី Mind Napasasi គូស្នេហ៍ថ្មីលោក Songkran ក្រោយពីឃើញការតុបតែងខ្លួនស្លៀករ៉ូបដូចគ្នាទៅនឹងតារាស្រី Aff Taksaorn ត្រូវជាអតីតភរិយារបស់លោក Songkran។ ការចាប់សង្កេតនេះបានក្លាយជារឿងដ្រាម៉ាពេញបណ្ដាញសង្គម និងមានការចេញមុខកាពារតារាស្រីទាំងពីរដួងពីសំណាក់អ្នកគាំទ្រទាំងសងខាងទៅវិញទៅមកផងដែរ។

មិនមានការតបតឬឆ្លើយឆ្លងពីតារាស្រីទាំងពីរដួងនោះទេ ក្រោយឃើញអ្នកលេងបណ្ដាញសង្គមយករឿងនេះមកដ្រាម៉ា ហាក់ដូចជាតារាស្រីទាំងពីររូបមិនចាប់អារម្មណ៍ជាមួយរឿងនេះឡើយ ព្រោះមិនចង់ឲបន្ដដ្រាម៉ាថែមទៀត។ ហើយអ្នកគាំទ្រកបានសុំចិត្តអ្នកបង្ហោះការប្រៀបធៀបឲឈប់ផងដែរ ព្រោះពេលនេះតួឯកស្រី Aff ក៏មានក្ដីសុខជាមួយជីវិតស្នេហ៍ថ្មីរបស់នាងហើយផងដែរ។ តួឯកស្រី Aff Taksaorn ពេលនេះកំពុងមានចំណងស្នេហាថ្មីយ៉ាងផ្អែមល្ហែមជាមួយតារាប្រុសស្រករក្រោយរូបសង្ហារលោក Nonkul Chanon ចំណែកតារាស្រី Mind វិញ ក៏ទើបត្រូវបានលោក Songkran និយាយការពីថ្មីៗនេះថា រូបលោកពិតជាកំពុងមើលចិត្តគ្នាជាមួយ Mind មែន រូបនាងជាមនុស្សស្រីដែលមាននិស្ស័យល្អនិយាយជាមួយហើយសប្បាយចិត្តនិងយល់ចិត្តគ្នាផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ