អត់បាត់ទៅណាទេ​ តួឯកស្រី Kaew ពេលនេះងាកមកដាំបន្លែនៅផ្ទះ មានលុយតែមិនចង់ទិញពីក្រៅ…

អត់បាត់ទៅណាទេ តួឯកស្រីសម្រស់លេចធ្លោរកាលពីច្រើនឆ្នាំមុនក្នុងរឿងភាគថៃតារាស្រីនាង Kaew Jarinya ពេលនេះចំណាយពេលវេលានៅផ្ទះច្រើនជាងមុន និងងាកមកដាំដុះបន្លែ ធ្វើជាសួនជុំវិញផ្ទះ ដាំដុះទុកហូបប្រចាំគ្រួសារ។ ហើយនៅក្នុងបណ្ដាញសង្គមរបស់តារាស្រីដួងនេះ តែងឃើញរូបនាងបង្ហោះរូបភាពដំណាំរបស់នាងជាញឹកញាប់ឲអ្នកគាំទ្របានឃើញផងដែរ។

ដោយពេលនេះតួឯកស្រី Kaew Jarinya មិនមែននៅលីវដូចមុននោះទេ រូបនាងគឺបានរៀបការរួចហើយជាមួយតារាប្រុសលោក Toni Rakkaen កាលពីឆ្នាំ២០២០កន្លងទៅនេះ។ ជីវិតក្រោយរៀបការរបស់តារាប្រុសស្រីទាំងពីរដួង មានរូបភាពផ្អែមល្ហែមជាញឹកញាប់ជាគូស្នេហ៍តារាដ៏ស្វីតមួយគូផងដែរ។ ក្រៅពីបង្ហោះរូបដំណើរកំសាន្ដសប្បាយៗរួមគ្នានៅក្រៅប្រទេស អ្នកទាំងពីរក៏តែងបង្ហោះរូបនៅផ្ទះជួយគ្នាធ្វើសួន ដាំដំណាំ ដើម្បីទទួលទានបានប្រចាំថ្ងៃនិងមិនបាច់ទិញពីខាងក្រៅផងដែរបើមិនចាំបាច់។ មិនមែនគូស្នេហ៍តារាគូនេះរិះអីនោះទេ អ្នកទាំងពីរគឺជាតារាដែលមានទ្រព្យស្ដុកស្ដម្ភនិងដីផ្ទះដីចំការច្រើនកន្លែង តែគឺដើម្បីគិតគូពីសុខភាពនិងចំណង់ចំណូលចិត្តនៅពេលទំនេរផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ